Join with Health.com.kh on Telegram

អាការៈរមាស់កំឡុងពេលមានផ្ទៃពោះមិនពិបាកនឹងដោះស្រាយឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈរមាស់កំឡុងពេលមានផ្ទៃពោះ ៖

១. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ប្រេងដូងធម្មជាតិលាបម៉ាស្សាថ្នមៗលើតំបន់ស្បែកដែលរមាស់។ ទុកចោលសម្រាប់រយៈពេលពេញមួយយប់ ឬពី ៣០ ទៅ ៤០នាទី សឹមលាងសម្អាតចេញ។ អ្នកចាំបាច់គួរអនុវត្តយ៉ាងហោចណាស់ម្ដងជាប្រចាំ។

២. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់បន្តិចលើតំបន់ស្បែកដែលរមាស់។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងជាប្រចាំ។

៣. ស្អំត្រជាក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្អំត្រជាក់លើតំបន់ស្បែកដែលរមាស់ និងរងចាំសម្រាប់រយៈពេល ៥នាទី ហើយអនុវត្តសារឡើងវិញ ៣ដងរៀងរាល់ពី ២ ទៅ ៣នាទី។ អ្នកអាចអនុវត្តរូបមន្តនេះ ៣ដជាប្រចាំ។

៤. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារ ១ផ្លែដើម្បីយកទឹកលាយជាមួយទឹកធម្មតា ៤ស្លាបព្រាបាយ។ បន្ទាប់មកប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកល្បាយនិង និងលាបផ្ដិតថ្នមៗលើតំបន់ស្បែកដែលរមាស់។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តសារឡើងវិញម្ដងជាប្រចាំ៕