ស៊ុតគឺជាប្រភេទអាហារម្យ៉ាង ដែលអាយុ និងគុណភាពរបស់វាខាងក្នុងពិបាក ក្នុងការកត់សម្គាល់។ដើម្បីកំណត់ ពីភាពស្រស់ថ្មីរបស់វា អ្នកអាចសាកល្បងអនុវត្តនូវវិធីសាមញ្ញដូចខាងក្រោមនេះ ។ អ្វីដែលអ្នកត្រូវការនោះគឺត្រឹមតែពេលវេលា២ទៅ៣វិនាទី, កែវសថ្លា, កូនចានជ្រៅ និងទឹកសស្អាត។ ចាក់ទឹកពាក់កណ្តាលចាននោះ ហើយដាក់ស៊ុតឲ្យលេចចូលទៅក្នុងនោះ ។
១. ស៊ុតស្រស់
ស៊ុតដែលថ្មីបំផុតនឹងលេចចូលទៅខាងក្រោម ហើយមិនងើបឡើងវិញនោះទេនៅពេលដែលអ្នកដាក់វាចូលទៅក្នុងចាន។
២. ស៊ុតដែលមានអាយុកាល៧ថ្ងៃ
ស៊ុតដែលមានអាយុត្រឹមនេះ គឺបន្ទាប់ពីជ្រមុជទៅក្នុងចានឬកែវជាមួយនឹងទឹ វានឹងស្ថិតនៅខាងក្រោម ប៉ុន្តែមិនរាបស្មើទាំងអស់នោះទេ គឺផ្នែកខាងចុងណាមួយនឹងរាងងើបឡើងបន្តិច។
៣. ស៊ុតដែលមានអាយុ៣សប្តាហ៍
ស៊ុតដែលមានអាយុកាលត្រឹមនេះ គឺនឹងធ្វើការងើបផុតពីបាតខាងក្រោមនៃទឹក បន្តិចម្តងៗ។
៤. ស៊ុតដែលមានអាយុច្រើនជ្រុល
វាគឺជាប្រភេទស៊ុតដែលមានគ្រោះថ្នាក់បំផុត ក្នុងការយកមកទទួលទាន។ ការពិតនឹងត្រូវបានបង្ហាញឡើងនៅពេលដែលវាងើបចេញផុតពីផ្នែកបាតខាងក្រោម ហើយអណ្តែតនៅលើផ្ទៃទឹក៕