Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលអាចប្រាប់អ្នកថា កូនកំពុងតែមានសុខភាពល្អខ្លាំង។ តើមានអ្វីខ្លះទៅ?

  1. កូនដែលមានច្រមុះរាងធំ នឹងមិនសូវឈឺឡើយ ព្រោះកូនមានប្រព័ន្ធការពាររាងកាយរឹងមាំ។ ជាពិសេស កូនក៏អាចស្រូបយកខ្យល់អាកាសបរិសុទ្ធច្រើន ដោយអាចបង្កើតបានអុកស៊ីសែនច្រើនសម្រាប់ដកដង្ហើម។ មិនត្រឹមតែប៉ុណ្ណោះ ច្រមុះមួយនេះក៏អាចការពារបាក់តេរីផ្សេងៗបានផងដែរ។
  1. ម្រាមជើងកូនដែលខ្លី នៅពេលដែលធ្វើចលនាអ្វីមួយ មិនសូវប្រើកម្លាំងខ្លាំង និងច្រើនឡើយ។ ជាហេតុដែលធ្វើឲ្យកូនតែងធ្វើចលនាច្រើន។ ដូចនេះ សុខភាពកូននឹងល្អខ្លាំង ព្រោះកូនបានហាត់ប្រាណច្រើន។
  1. កូនដែលមានជើងធំ មិនមែនជារឿងមិនល្អទេ ប៉ុន្តែវាជារឿងល្អ ព្រោះជើងធំអាចទប់លំនឹងកូនបាននឹង ដោយធ្វើឲ្យកូនឆាប់ចេះដើរ។ ជាពិសេស កូននឹងមិនងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងឆ្អឹងឡើយ ព្រោះឆ្អឹងជើងកូនរឹងមាំខ្លាំងណាស់៕