Join with Health.com.kh on Telegram

ជួបប្រទះអាការៈចង្អោរចង់ក្អួតជាញឹកញាប់អំឡុងពេលមានផ្ទៃពោះមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកដោះស្រាយបញ្ហានេះឡើយ! គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗព្យាបាលអាការៈចង្អោរចង់ក្អួតបានយ៉ាងឆាប់រហ័ស ៖

១. ទឹក

អ្នកចាំបាច់ត្រូវទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ ប្រសិនបើចង់ដោះស្រាយបញ្ហាក្អួតចង្អោរកំឡុងពេលមានផ្ទៃពោះ។ ទោះជាយ៉ាងណាព្យាយាមក្រេបទឹកបន្តិចសិនដើម្បីពិនិត្យមើលថាតើក្រពះរបស់អ្នកទទួលយកបានដែរទេ? ការទទួលទានយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ គឺសំខាន់ណាស់ដើម្បីទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ អ្នកក៏អាចជញ្ជក់ដុំទឹកកកដើម្បីទប់ទល់នឹងអាការៈចង្អោរចង់ក្អួត ឬក្អួតតែម្ដង។

២. ខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកឃ្មុំបន្តិចក្នុងតែខ្ញីមួយពែង បន្ទាប់មកក្រេបទទួលទានម្ដងបន្តិចៗឱ្យបានពី ២ ទៅ ៣ដងជាប្រចាំ។

៣. វីតាមីន B6

ការទទួលទានអាហារសម្បូរទៅដោយវីតាមីន B6 អាចមានឥទ្ធិពលវិជ្ជមានលើអាការៈចាញ់កូននិងចង្អោរចង់ក្អួត។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលសណ្ដែកប្រភេទ Legumes, គ្រាប់ធញ្ញជាតិ, សណ្ដែកសៀង, សាច់មាន់ និងត្រីដែលមានផ្ទុកសម្បូរទៅដោយវីតាមីន B6។ ក្នុងករណីចង់ប្រើប្រាស់ថ្នាំគ្រាប់ B6 អ្នកចាំបាច់ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន។

៤. ជីអង្កាម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកជីអង្កាម ១ក្ដាប់ដៃក្នុងទឹកក្ដៅធម្មតា ១ពែងសម្រាប់រយៈពេល ១០នាទី។ ត្រងកាកចេញ និងទុកឱ្យត្រជាក់បន្តិចសិន សឹមបន្ថែមទឹកឃ្មុំចូលដើម្បីបង្កើនរសជាតិ។ ក្រៅពីទទួលទានតែជីអង្កាមយ៉ាងហោចណាស់ ២ដងជាប្រចាំដើម្បីបំបាត់អាការៈចង្អោរចង់ក្អួតកំឡុងពេលមានផ្ទៃពោះហើយនោះ អ្នកអាចហិតក្លិន ឬទំពារស្លឹកជីអង្កាមខ្លះជំនួសក៏បាន។

៥. ក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងលាយចូលក្នុងទឹកធម្មតា ១កែវ រួចបន្ថែមទឹកឃ្មុំបន្តិចូលសិន សឹមទទួលទាន។ អ្នកក៏អាចជញ្ជក់ក្រូចឆ្មារខណៈពេលស្រងក្លិនឆាប់បាត់ចង់ក្អួត។ អនុវត្តភ្លាមនៅពេលមានអារម្មណ៍ចង្អោរចង់ក្អួត។

៦. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយជាមួយទឹកត្រជាក់ ១កែវ។ បន្ថែមទឹកឃ្មុំបន្តិច ហើយកូរឱ្យសព្វ រួចសឹមទទួលទានម្ដងរាល់យប់។

៧. យ៉ាអួរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធ ១ចានគោមឱ្យបានពីម្ដង ឬ ២ដងជាប្រចាំ។

៨. ស៊ុបបន្លែ

ក៏ព្រោះអាការៈក្អួតអាចបណ្ដាលឱ្យអ្នកខ្សោះជាតិទឹកក្នុងរាងកាយ អ្នកចាំបាច់គួរបង្កើនកម្រិតនៃជាតិទឹកក្នុងរាងកាយក្រោយឡើងវិញ។ នៅពេលអ្នកដឹងថាក្រពះអាចទប់ទល់ជាតិទឹកវិញបានហើយនោះ អ្នកអាចចាប់ផ្ដើមទទួលទានទឹកស៊ុប ឬស៊ុបធ្វើពីបន្លែ ឬសាច់មាន់។

សម្គាល់! ទោះជាយ៉ាងណាដើម្បីជាការប្រសើរអ្នកចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យសិន មុននឹងប្រើប្រាស់ ឬទទួលទានគ្រឿងផ្សំណាមួយខាងលើ៕