Join with Health.com.kh on Telegram

ទងផ្ចិតគឺជាសរីរាង្គដែលមានរាងដូចបំពង់ ដែលដឹកចំណីអាហារនិងអុកស៊ីសែនពីម្តាយទៅកូននៅពេលមានផ្ទៃពោះ។ វាក៏យកផលិតផលកាកសំណល់ចេញពីទារកដែរ ដើម្បីឱ្យរាងកាយរបស់ម្តាយបញ្ចេញចោល។ 

បន្ទាប់ពីអ្នកសម្រាលកូនរួច គ្រូពេទ្យនឹងកាត់ទងផ្ចិតរបស់កូនអ្នក។ ទងផ្ចិតគ្មានសរសៃប្រសាទទេ ដូច្នេះអ្នកនិងកូនរបស់អ្នកនឹងមិនមានអារម្មណ៍ឈឺអ្វីទាំងអស់។ គល់តូចមួយនៃទងផ្ចិត នឹងទុកនៅលើពោះកូនអ្នក។

ជាធម្មតាវានឹងជ្រុះនៅចន្លោះពី ១០ ទៅ ១៤ថ្ងៃ បន្ទាប់ពីកូនរបស់អ្នកចាប់កំណើត ប៉ុន្តែអាចមានរយៈពេលរហូតដល់ ២១ថ្ងៃ នៅក្នុងករណីខ្លះ។

ខាងក្រោមនេះ គឺជាវិធីថែទាំទងផ្ចិតរបស់កូនអ្នកនៅមុនពេលវាជ្រុះដោយខ្លួនវា តាមការចុះផ្សាយរបស់គេហទំព័រវេជ្ជសាស្រ្ត WebMD៖

  • ត្រូវ​ថែដោយថ្នមៗ។ សូមកុំយកដៃរបស់អ្នកទៅប៉ះវាឱ្យសោះ ហើយកាន់តែមិនគួរទៅទាញ។
  • រក្សាទងផ្ចិតឱ្យស្អាតនិងស្ងួតគ្រប់ពេល។
  • ទុកវាឱ្យនៅតែវាចុះ ហើយចាំទាល់តែដល់ថ្ងៃវាជ្រុះដោយខ្លួនវា។
  • ពាក់កន្ទបឱ្យកូនដោយឱ្យវាស្ថិតនៅក្រោមទងផ្ចិតជាដាច់ខាត ព្រោះដើម្បីការពារកុំឱ្យសើមដោយសារទឹកនោម។
  • ប្រសិនបើកូនរបស់អ្នកមានជម្ងឺរាគ ហើយប្រលាក់លាមកលើទងផ្ចិត សូមសម្អាតវាស្រាលៗ ជាមួយនឹងសាប៊ូនិងទឹក៕