Join with Health.com.kh on Telegram

អាការៈនេះជាញឹកញយបណ្ដាលមកការច្រាលទឹកអាស៊ីតក្រពះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ធ្វើយ៉ាងណាទើបឆាប់បាត់? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖

១. រូបមន្តទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមពី ២ ទៅ ៣ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១កែវ។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ ១ស្លាបព្រាបាយចូលដើម្បីបង្កើនរសជាតិផងដែរ។ កូរឱ្យសព្វ សឹមទទួលទាន។ អ្នកអាចទទួលទានភេសជ្ជៈនេះរាល់ពេលច្រាលទឹកអាស៊ីតក្រពះ ប្រសិនបើក្រោយទទួលទានអស់មួយកែវហើយនៅមិនទាន់ធូរស្បើយ ចូរទទួលទាន ១កែវថែមទៀតក្រោយរយៈពេលពី ២ ទៅ ៣ម៉ោង។

២. រូបមន្តទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទាន។ រូបមន្តនេះគួរអនុវត្តនៅពេលព្រឹកដើម្បីបំបាត់អាការៈច្រាលទឹកអាស៊ីតក្រពះក្រោយអ្នកបានញ៊ាំអាហារច្រើនពីយប់។ ក្នុងករណីអ្នកងាយនឹងជួបប្រទះអាការៈក្រហាយទ្រូង ចូរអនុវត្តរូបមន្តនេះរយៈពេលពី ១០ ទៅ ១៥ នាទីមុនញ៊ាំអាហារ។

៣. រូបមន្តប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់កន្លះពែងមុនពេលញ៊ាំអាហារ។ អ្នកអាចទទួលទាននៅពេលចង់បំបាត់អាការៈក្រហាយទ្រូងច្រាលទឹកអាស៊ីតក្រពះ។​

៤. ទឹកដោះគោស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកដោះគោស្រស់ត្រជាក់ៗ ១កែវក្រោយពេលអាហារជាការស្រេច។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលចាញឡាក់តូស ឬប្រូតេអ៊ីន casein ឡើយ។

៥. តែខ្ញី ឬតែបៃតង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្ញី ឬតែបៃតង ១ថង់តូចក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ២ ទៅ ៣នាទី បន្ទាប់មកបន្ថែមទឹកឃ្មុំចូលបង្កើនរសជាតិ។ ទទួលទានឱ្យបាន ១ ឬ ២ពែងក្នុងមួយថ្ងៃ។

៦. យ៉ាអួរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធត្រជាក់ៗ ១ពែងនៅពេលមានអារម្មណ៍ក្រហាយពោះ ឬក្រពះ និងក្រហាយទ្រូង។

៧. ល្ហុង, ចេក ឬប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានផ្លែឈើណាមួយក្នុងចំណោម ៣មុខនេះជាការស្រេច៕