Join with Health.com.kh on Telegram

កំពុងជួបប្រទះបញ្ហាស្រៀវធ្មេញមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ព្យាបាលបញ្ហាស្រៀវធ្មេញឆាប់រហ័ស ៖

១. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរមាត់ជាមួយប្រេងដូងសមករាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមខ្ជាក់ចេញនិងសម្អាតមាត់ជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច ហើយដុសធ្មេញតាមក្រោយ។ អ្នកគួរអនុវត្តជាប្រចាំនៅពេលព្រឹកមុនពេលទទួលទានអាហារ។

២. ទឹកអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបាន ២ដងជាប្រចាំ។

៣. យ៉ាអួរសុទ្ធ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែញ៊ាំយ៉ាអួរសុទ្ធកន្លះចានគោមម្ដងក្នុងមួយថ្ងៃជាប្រចាំ។

៤. ស្លឹកត្របែក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងស្លឹកត្របែកប៉ុន្មានស្លឹកឱ្យស្អាតជាមុនសិន បន្ទាប់មកសឹមទំពារសម្រាប់រយៈពេលពី ១ ទៅ ២នាទី និងខ្ជាក់ចេញ។ អនុវត្តឱ្យបានពី ១ ទៅ ២ដងជាប្រចាំ។

៥. ខ្ទឹមស

បុកខ្ទឹកស ១កំពឹស បន្ទាប់មកបន្ថែមទឹកធម្មតាពី ២ ទៅ ៣ដំណក់ចូល និងអំបិល ១ចិប។ លាបល្បាយលើធ្មេញដែលស្រៀវ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទីមុនពេលលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តម្ដងជាប្រចាំ។

៦​. ខ្ទឹមបារាំង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារខ្ទឹមបារាំង ១ដុំតូច សម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ អនុវត្តម្ដង ឬ២ដងជាប្រចាំ។ អ្នកក៏អាចគ្រាន់តែយកខ្ទឹមបារាំងមួយដុំតូចដាក់ក្បែរធ្មេញ ឬអញ្ចាញដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេលប្រហែល ១០នាទី៕