មុនពេលដែលវាជ្រុះដោយខ្លួនឯង សូមអ្នកចងចាំចំណុចសំខាន់ខាងក្រោមនេះ ដើម្បីការពារផ្ចិតរបស់ទារក មិនឲ្យឆ្លងមេរោគ ៖
• ថែរក្សាឲ្យបានស្អាត និងស្ងួតល្អ ដើម្បីការពារការឆ្លងមេរោគ
• ក្រោយពេលងូតទឹកឲ្យកូន ត្រូវយកក្រណាត់ស្អាតមកជូត រួមជាមួយនឹងថ្នាំដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជា
• ត្រូវប្រយ័ត្ន និងប៉ះវាថ្នមៗ ហើយកុំទាញ ឬប៉ះវាញឹកញាប់ឲ្យសោះ
• ត្រូវប្រយ័ត្នពេលស្លៀកខោទឹកនោម កុំឲ្យទឹកនោមហូរប៉ះ ហើយត្រូវទុកឲ្យវាមានខ្យល់ចេញចូលល្អ
• ស្លៀកពាក់រលុងៗ ដើម្បីកុំឲ្យទៅសង្កត់ ឬកៀបលើផ្ចិតទារក
• ទោះបីជាវានឹងត្រូវដាច់ជ្រុះចេញដោយខ្លួនឯងក្តី ដាច់ខាត កុំព្យាយាមប៉ះ ឬទាញវាឲ្យសោះ។
ការឆ្លងមេរោគ ជាករណីកម្រ ប៉ុន្តែ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យប្រសិនបើ ៖
- ទារកយំមិនបាត់ ពេលអ្នកប៉ះចំផ្ចិត
- ស្បែកនៅម្តុំនោះឡើងក្រហម ឬកើតជាខ្ទុះ
- ទារកក្តៅខ្លួនខ្លាំង
- មានហូរទឹក ឬមានធុំក្លិនស្អុយ
- ផ្ចិតនោះដាច់រលាត់ ឬមានឈាម៕