ចង់ឲ្យកូនឆ្លាតជាងក្មេងដទៃ? ចង់ឲ្យការសិក្សាកូន មានការរីកចម្រើនទៅមុខ? ចង់ឲ្យកូនមានសុខភាពល្អមែនទេ?
សូមសាកល្បងវិធីសាស្ត្រធម្មជាតិ និងងាយស្រួលដូចខាងក្រោមនេះ។
គ្រឿងផ្សំ
១. ស៊ុតលឿង ២ គ្រាប់
២. អាហារធ្វើពីស្រូវអូក (oatmeal) ៤ ស្លាបព្រាបាយ
៣. ម្សៅសូកូឡាខ្មៅ ១ ស្លាបព្រាបាយ
សារៈប្រយោជន៍
អាហារនេះនឹងជួយឲ្យកូនរបស់អ្នកឆាប់ធំធាត់ មានសុខភាពល្អ ហើយការចងចាំ ក៏ល្អប្រសើរផងដែរ ប៉ុន្តែ ក្មេងអាយុបីឆ្នាំឡើង ទើបអាចញ៉ាំបាន។
- ស៊ុត មានវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ដែលខួរក្បាលត្រូវការ ជាពិសេស ចំពោះក្មេងៗ
- អាហារធ្វើពីស្រួវអូក សម្រាប់ពលរដ្ឋខ្មែរ ដូចជាមិនសូវពេញនិយមនោះទេ ហើយអ្នកខ្លះ ក៏មិនស្គាល់ផងថាវាជាអ្វី ប៉ុន្តែ វាអាចជួយពង្រឹងសុខភាពខួរក្បាល
- សូកូឡាខ្មៅ មានរសជាតិឆ្ងាញ់ ព្រមទាំងមានប្រយោជន៍ច្រើន ចំពោះសុខភាពទូទៅ មិនថាក្មេង ឬមនុស្សចាស់នោះទេ
- វាក៏ជួយឲ្យកូនធំធាត់ និងឡើងគីឡូផងដែរ។
វិធីធ្វើ
- ត្រាំអាហារធ្វើពីស្រួវអូក ក្នុងទឹកក្តៅឧណ្ហៗ រហូតដល់វាទន់ល្អ
- ចាក់វាដាក់ចូលក្នុងកែវមួយ
- ចាក់ស៊ុត និងសូកូឡាចូល រួចកូរឲ្យសព្វ
- ឲ្យកូនរបស់អ្នកញ៉ាំរាល់ព្រឹក ជាមួយនឹងអាហារពេលព្រឹក៕