អាពីងជាសត្វល្អិតម្យ៉ាងដែលមានលក្ខណៈដូចពីងពាងណាស់ គ្រាន់តែវាធំជាងពីពាង ហើយគេអាច យកវា ទៅចម្អិនទទួលទានយ៉ាងមានឱជារស។ សត្វនេះត្រូវគេចិញ្ចឹមក្នុងកសិដ្ឋាន ដើម្បីផ្គត់ផ្គង់ឱ្យទាន់តម្រូវការ អ្នកទទួលទាន។ ប៉ុន្តែមិនធ្លាប់ឮថាគេចិញ្ចឹងពីងពាងឡើយ។
ទោះជាយ៉ាងណា អ្នកភូមិម្នាក់ឈ្មោះ ហ័ង ជូលាន (Huang Julian)បានបើកកសិដ្ឋានចិញ្ចឹមពីងពាង ស្ទើរមិនគួរឱ្យជឿនៅណានស៊ឹង(Nansheng)ក្នុងទីក្រុងវូជីសាន (Wuzhishan) ខេត្តហៃណាន (Hainan) ប្រទេសចិន។
ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍ រដ្ឋអំណាចក្រុងវូជីសានបានបោះទុនវិនិយោគក្នុងទំហំទឹក ប្រាក់១៧លានយ័ន(២,៤៧លានដុល្លារអាមេរិក) ដើម្បីជួយកសិករក្រីក្រចំនួនជាង៤០០ គ្រួសារបង្កើត កសិដ្ឋានចិញ្ចឹមពីងពាង។
យោងតាមសេចក្តីរាយការណ៍ថាគេចិញ្ចឹមវាដើម្បីចម្រាញ់យកជាតិពុលនៅក្នុងខ្លួនរបស់វាទៅផលិត ឱសថព្យាបាលជំងឺ៕