ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ញ៊ាំ ប៉ុន្តែប្រហែលមិនធ្លាប់ដឹងទេថាបន្លែនេះល្អអ្វីខ្លះចំពោះសុខភាពស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវយកមកធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗប្រើប្រាស់ត្រសក់ដោះស្រាយបញ្ហាស្បែកផ្សេងៗ ៖
១. រូបមន្តកម្ចាត់ស្នាមជ្រីវជ្រួញ
អ្វីដែលអ្នកត្រូវធ្វើ គឺចិតសំបកត្រសក់ធំ ១ ផ្លែ រួចកិនត្រសក់ឱ្យម៉ដ្ឋ បន្ទាប់មកដាក់ក្នុងស្បៃស្អាតពូតយកទឹកត្រសក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកត្រសក់ រួចផ្ដិតៗលើផ្ទៃមុខ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
២. ធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ
អ្វីដែលត្រូវធ្វើ គឺគ្រាន់កិនត្រសក់ ១ផ្លែឱ្យម៉ដ្ឋជាមួយយ៉ាអួរសុទ្ធ ១ស្លាបព្រាបាយ ជែលប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់កន្លះស្លាបព្រាកាហ្វេ។ បន្ទាប់មកលាបល្បាយ ១ជាន់លើស្បែកនិងរងចាំសម្រាប់រយៈពេលប្រមាណ ៥នាទី។ បន្ទាប់មកសឹមបន្តលាបល្បាយម៉ាសដែលនៅសល់ម្ដង ឬ២ដងទៀតលើស្បែកសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ នៅពេលស្ងួត ចូរលាងសម្អាតស្បែកមុខចេញជាមួយទឹកក្ដៅឧណ្ហៗ។ ចុងក្រោយកុំភ្លេចប្រើប្រាស់ទឹកត្រជាក់លាងមុខផងដើម្បីបិទរន្ធញើស។
៣. កម្ចាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបិតបន្ទះត្រសក់លើភ្នែកទាំងសងខាងសម្រាប់រយៈពេលយូរប៉ុណ្ណាក៏បានតាមចិត្តចង់។
៤. ព្យាបាលការរលាកស្បែកដោយសារកម្ដៅថ្ងៃ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនត្រសក់ឱ្យម៉ដ្ឋក្លាយជាល្បាយខាប់ៗរួចលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ អ្នកក៏អាចគ្រាន់តែប្រើប្រាស់បន្ទះ ឬចំណិតត្រសក់បិតពីលើស្បែកក៏បាន។
៥. ជួសជុលស្បែកឱ្យប្រសើរឡើងវិញ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកត្រសក់ស្រស់ជាមួយទឺកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ ដំណក់ឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើស្បែកមុខ និងរងចាំមួយស្របក់សិន សឹមប្រើប្រាស់កន្សែង ឬក្រណាត់សើមជូតផ្ដិតថ្នមៗលើស្បែក។
៦. ព្យាបាលស្បែកមុខខ្លាញ់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកាត់ត្រសក់ចំនួនពាក់កណ្ដាលជាចំណិតតូចៗ បន្ទាប់មកដាក់កិនក្នុងម៉ាស៊ីនក្រឡុក និងចាប់ផ្ដើមកិនក្រឡុកឱ្យម៉ដ្ឋ រួចបន្ថែមទឹកដោះគោស្រស់ ១ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខនិងក។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងជាប្រចាំ៕