Join with Health.com.kh on Telegram

​ប្រសិន​ជា​អ្នក​ចង់​រក្សា​សម្រស់​អ្នក​ឲ្យ​គង់វង្ស មិន​ងាយ​ចាស់ អ្នក​អាច​អនុវត្ត​តាម​រូបមន្ត​ខាងក្រោម​នេះ​បាន​។ ក្រោយពេល​ដែល​អ្នក​ធ្វើ​តាម អ្នក​នឹង​អាច​រក្សា​សម្ជស្ស​អ្នក​ឲ្យ​ក្មេង​ជាង​វ័យ មិន​ងាយ​ជ្រួញ​ឡើយ​។ តើ​មាន​វិធី​ធ្វើ​បែប​ណា​ទៅ​?

​នៅ​រៀង​រាល់​ពេល​ព្រឹក អ្នក​អាច​ញ៉ាំ​ទឹកឃ្មុំ​ចំនួន​មួយ​កែវ​បាន ព្រោះ​វា​អាច​ជួយ​ប៉ូវ​ជាតិ​ទឹក​ក្នុង​ខ្លួន​អ្នក ថែមទាំង​ធ្វើឲ្យ​អ្នក​ងាយស្រួល​បត់ជើងទៀត​ផង​។ ដូចនេះ នៅពេល​ដែល​អ្នក​បត់ជើង​ទៀងទាត់ ស្បែក​អ្នក​នឹងមិន​ស្ងួត​ឡើយ​។ ម្យ៉ាងទៀត អ្នក​ក៏​អាច​យក​ទឹកឃ្មុំ​មក​លុបមុខ​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​ស្បែក​អ្នកតឹង​។ ជាពិសេស វា​នឹង​ការពារ​មិន​ឲ្យ​កើតមាន​ស្នាម​អ៊ុច​ខ្មៅ​ឡើយ​។ វា​នឹង​ធ្វើឲ្យ​ស្បែក​អ្នក​មាន​សំណើម ស រលោង និង​ម៉ត់​។ ចំណុច​សំខាន់​បំផុត វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​កើត​មាន​ស្នាម​ជ្រួញ​ឆាប់​ទៀតផង​៕