ធ្លាប់មានភាពមិនស្របស្រួលគ្នាជាច្រើនទៅលើបញ្ហាលើកឡើងថាមនុស្សទំហំយក្សដែ លធ្លាប់មានវត្តមាន នៅលើលោក យើង អស់ជាច្រើនទស្សវត្សមកហើយ។
មានទាំងរូបដែលត្រូវបានគេកែតាមកម្មវិធីកំព្យូទ័រផងនិងរូបជាច្រើន ទៀតដែលមើលមិនសូវច្បាស់ផងប៉ុន្តែ វាត្រូវបាន បញ្ចប់រឿងរ៉ាវនេះនៅត្រឹមអត្ថបទមួយដែលធ្លាប់បានចេញផ្សាយដោយគេហទំព័ររបស់The Revelation Now។
រៀបរាប់អំពីជីវិតរបស់មនុស្សទំហំយក្សម្នាក់ដែលធ្លាប់មានជីវិតនៅក្នុងប្រទេ សជប៉ុនដែលយើង នឹងអាចឃើញទាំងរូបនិង វិដេអូរបស់គេផង។បុរសម្នាក់នេះមានឈ្មោះថាRaidenដែលបានចាប់កំណើតឡើងនៅ ក្នុងត្រកូលអ្នកគ្រួសារ កសិករមួយ នៅក្នុងភូមិដាច់ស្រយាលមួយក្នុងខេត្តShinano។Raidenត្រូវបានគេជឿជាក់ថាមានឪពុកឈ្មោះHanemoជាអ្នកដែល ងប់នឹងកីឡាស៊ូម៉ូហេតុដូចនេះរូបរាងដ៏ធំនិងខ្លាំង សំបើមរបស់គេគឺមានអំ ណោយផលតាំងតែពី តូចមកហើយហើយ នៅពេលដែលRaidenមានអាយុបាន១៤ឆ្នាំគេក៏ត្រូវបានបញ្ជូនចូលទៅសាលាហ្វឹកហាត់កីឡាស៊ូម៉ូក្នុងតំបន់Nagazeដែលបច្ចុប្បន្នត្រូវបានគេហៅថាMurokocho។
នៅពេលទើបតែអាយុ១៧ឆ្នាំរូបគេបានកើនកំពស់រហូតទៅដល់១,៩៧ ម៉ែត្រឬជាង៦ហ្វីតហើយគេបានធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយក្នុងប្រទេសនិងបង្កើនប្រិយភាព លើកីឡាស៊ូម៉ូយ៉ាងខ្លាំងដែលទំងន់ពេលដែលកំពុងធ្វើការងារ ជាអ្នកលេង កីឡា ស៊ូម៉ូអាជីពនោះគឺមានប្រហែលទៅដល់១៦៧គូឡូក្រាម៕