Join with Health.com.kh on Telegram

តើលោកអ្នកតែងតែមានអារម្មណ៍ថាខ្លួនឯង កខ្វក់និងមិនស្អាត ក្រោយពីបានធ្វើការនៅខាងក្រៅអស់រយៈពេលពេញមួយថ្ងៃដែរឬទេ? វាបានក្លាយទៅជាទម្លាប់ទៅហើយ សម្រាប់មនុស្សយើងគ្រប់គ្នា ដែលយើងងូតទឹកយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ហើយខ្លះទៀតលើសពីម្តងទៅទៀត។ យើងមានអារម្មណ៍ថា យើងត្រូវតែសម្អាតខ្លួន ក្រោយពេលបានប៉ះជាមួយនឹង បាក់តេរីនិងធូលីដីជាច្រើន នៅបរិយាកាសខាងក្រៅ។

តែបើតាមការណែនាំរបស់អ្នកជំនាញបានឲ្យដឹងថា យើងទាំងអស់គ្នាមិនចាំបាច់ងូតទឹករាល់ថ្ងៃទេ។ យើងគ្រាន់តែងូតទឹកតែ២ដងក្នុង១សប្តាហ៍ទៅបានហើយ។

ព័ត៌មាននេះបានប្រែសម្រួលពីប្រភពព័ត៌មាន Viral4real។ តាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិតឯកទេសសិក្សាពីជម្ងឺឆ្លង Elaine Larson មកពីសាកលវិទ្យាល័យគូឡំប៊ី បានណែនាំយើងទាំងអស់គ្នាឲ្យងូតទឹកត្រឹមតែ ម្តងឬពីរដង ក្នុងមួយអាទិត្យ។

លោកស្រីប្រាប់ទៅទស្សនាវដ្តី Time ថា៖ “មនុស្សទូទៅគិតថា ពួកគេងូតទឹកដើម្បីសម្អាតខ្លួន តែបើយោងតាមការសិក្សាពីបាក់តេរីវិញនោះ គឺវាគ្មានអ្វីទាក់ទងគ្នាទេ។ ការងូតទឹកគ្រាន់តែលាងជំរះនួវក្លិនមិនល្អ និង ភាពស្អិតខ្លួន តែប៉ុណ្ណោះ។ តែប្រសិនបើយើងចង់ការពារខ្លួនពីជម្ងឺ ការលាងដៃជាប្រចាំ គឺគ្រប់គ្រាន់ហើយ។”

ម្យ៉ាងវិញទៀត ការងូតទឹកញឹកញាប់ពេក នាំឲ្យមានបញ្ហាសុខភាពមួយចំនួន ដូចជាធ្វើឲ្យស្បែកស្ងួត និង ប្រេះជាដើម ដែលទាំងអស់នេះហើយ ធ្វើឲ្យបាក់តេរីអាចចូលក្នុងខ្លួនយើង តាមរយៈស្បែកបាន។ លើសពីនេះទៅទៀត ការងូតទឺកជាប្រចាំ ក៏អាចធ្វើឲ្យបាត់បង់នូវ សារធាតុប្រេងនិងបាក់តេរី ដែលមានប្រយោជន៍ផងដែរ។

តើលោកអ្នកគិតយ៉ាងដែរ?