Join with Health.com.kh on Telegram

ចង់កាត់បន្ថយហានិភ័យនៃជំងឺរលាកខ្នែងពោះវៀនមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយកាត់បន្ថយហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន ៖

១. ធ្វើលំហាត់ប្រាណឱ្យទៀងទាត់

ការធ្វើលំហាត់ប្រាណជួយសម្រួលចលនាពោះវៀនកម្ចាត់ជាតិពុលនិងកាកសំណល់ ហើយទប់ស្កាត់អាការៈទល់លាមកគួរឱ្យកត់សម្គាល់។ ក្រៅពីជំងឺរលាកខ្នែងពោះវៀនហើយនោះ ហានិភ័យនៃបញ្ហាសុខភាពជាច្រើនផ្សេងទៀតរួមបញ្ចូលទាំងជំងឺធាត់ជ្រុល ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងសូម្បីតែជំងឺមហារីកក៏ត្រូវបានកាត់បន្ថយតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់ផងដែរ។

២. ទទួលទានអាហារសម្បូរជាតិសសៃ

របបអាហារសម្បូរទៅដោយជាតិសសៃ គឺល្អណាស់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន។ ជាតិសសៃជួយកម្ចាត់ជាតិពុលនិងកាកសំណល់ដែលបណ្ដាលឱ្យខ្នែងពោះវៀនស្ទះជាលទ្ធផលនៃការហើមនិងឆ្លងមេរោគ។ ការទទួលទានបន្លែផ្លែឈើស្រស់ៗជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើនបរិមាណជាតិសសៃ ជាតិរ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលរាងកាយត្រូវការប្រចាំថ្ងៃ។

៣. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ

ក្រៅពីរួមបញ្ចូលអាហារសម្បូរជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃហើយនោះ អ្នកក៏ចាំបាច់ត្រូវទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ផងដែរដើម្បីទប់ស្កាត់អាការៈទល់លាមក។ ដូច្នេះដើម្បីអាចចៀសផុតបញ្ហានៃជំងឺរលាកខ្នែងពោះវៀន ក៏ដូចជាអាការៈខ្សោះជាតិទឹកក្នុងរាងកាយអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។

៥. ព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេស

ក៏ព្រោះតែជំងឺរលាកខ្នែងពោះវៀនជាទម្រង់នៃការឆ្លងមេរោគមួយ ដូច្នេះការរក្សាឱ្យបាននូវប្រព័ន្ធភាពស៊ាំរាងកាយដែលរឹងមាំ គឺចាំបាច់ណាស់ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺនេះ។ មួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលអាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយនោះ គឺភាពតានតឹងក្នុងអារម្មណ៍ ឬកម្រិតស្ត្រេសឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នក។

៦. ទទួលទានអាហារសម្បូរទៅដោយវីតាមីន C

វិធីដ៏ប្រសើរបំផុតមួយដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងកាត់បន្ថយហានិភ័យនៃជំងឺរលាកខ្នែងពោះវៀន គឺការរួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃ។

៧. កុំរំលងខ្ទឹមស

ខ្ទឹមសមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងការរលាកក្នុងរាងកាយ។ លក្ខណៈសម្បត្តិទាំងនេះធ្វើឱ្យវាមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងជំងឺរលាកខ្នែងពោះវៀន។

សម្គាល់! រួមផ្សំនឹងរបបអាហារសុខភាពល្អ ការឈប់ជក់បារី ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម និងគេងឱ្យបានគ្រប់គ្រាន់ពី ៧ ទៅ ៩ ម៉ោងរាល់យប់នោះអ្នកនឹងមិនងាយកើតជំងឺរលាកខ្នែងពោះវៀនឡើយ

ប្រយ័ត្ន! មួយក្នុងចំណោមអាការៈទូទៅនៃជំងឺរលាកខ្នែងពោះវៀន គឺការឈឺចាប់ដែលផ្លាស់ទីពីផ្ចិតទៅផ្នែកខាងក្រោមនៃក្នុងពោះខាងស្ដាំ។ ហើយប្រសិនបើមានអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាចង្អោរចង់ក្អួត ឬក្អួតតែម្ដង បាត់បង់ចំណង់អាហារ ហើមពោះ និងគ្រុនក្ដៅ ចូរប្រញាប់ទៅជួបពិគ្រោះពិនិត្យជាមួយគ្រូពេទ្យ៕