បញ្ហាឡើងមុនលើគូថមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លះងាយៗដោះស្រាយបញ្ហានេះបានយ៉ាងឆាប់រហ័ស ៖
១. រូបមន្តទឹកអំបិល
អ្វីដែលអ្នកត្រូវការ គឺអំបិល ១ស្លាបព្រាកាហ្វេ និងទឹកក្ដៅឧណ្ហៗ ២ពែង ព្រមទាំងក្រណាត់ស្អាតមួយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរអំបិលក្នុងទឹកក្ដៅឧណ្ហៗឱ្យសព្វចូលគ្នា បន្ទាប់មកប្រើប្រាស់ក្រណាត់ស្អាតជ្រលក់ក្នុងទឹកល្បាយ និងពូតទឹកចេញខ្លះ រួចលាបផ្ដិតលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ អនុវត្តឱ្យបាន ៣ដងជាប្រចាំ។
២. រូបមន្តស្អំត្រជាក់ ឬក្ដៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្អំដបដែលដាក់ទឹកក្ដៅ ឬកញ្ចប់ទឹកកកលើគូថសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទីជាការស្រេច។ អ្នកចាំបាច់ត្រូវអនុវត្តឱ្យបានពី ២ ទៅ ៣ដងជាប្រចាំ។
៣. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវការ គឺក្រូចឆ្មារម្ខាង និងដុំសំឡី។ ច្របាច់ក្រូចឆ្មារយកទឹក បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារស្រស់និងលាបវាដោយផ្ទាល់លើតំបន់ស្បែកដេលទទួលរងផលប៉ះពាល់។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ជាប្រចាំ។
៤. ថ្នាំដុសធ្មេញ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបថ្នាំដុសធ្មេញលើមុនជាការស្រេច។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ដងជាប្រចាំ។
៥. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងផ្ទាល់ទៅលើមុន និងអនុញ្ញាតឱ្យស្បែកស្រូបយកជាតិប្រេងអស់ដោយមិនចាំបាច់ជូតចេញឡើយ។ អនុវត្តសារឡើងវិញពី ២ ទៅ ៣ដងរៀងរាល់ ៣ម៉ោង។ អ្នកអាចអនុវត្តរូបមន្តនេះពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៦. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែកាត់ខ្ទឹមសជា ២កំណាត់ រួចដុសផ្នែកដែលបានកាត់ថ្នមៗទៅលើមុន។ បន្ទាប់មករងចាំសម្រាប់រយៈពេលពី ៣០ ទៅ ៥០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ៤ ទៅ ៥ដងក្នុងមួយសប្តាហ៍។
៧. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់ៗលើតំបន់ស្បែកដែលមានបញ្ហាមុន។ រងចាំរហូតដល់ស្ងួតសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ៣ដងជាប្រចាំ៕