នៅពេលដែលមនុស្សប្រុសម្នាក់កំពុងតែនិយាយកុហកអ្នក នោះវានឹងអាចសម្តែងចេញតាមកាយវិការរបស់គេ។ ដូចនេះបើអ្នកមិនចង់ចាញ់បោកបុរសទាំងនោះ អ្នកអាចមើលតាមរយៈកាយវិការរបស់គេនៅពេលដែលអ្នកនិយាយជាមួយគេ។
ក្រខ្សែភ្នែក
នៅពេលដែលគេនិយាយជាមួយអ្នក បើភ្នែកគេក្រឡេកទៅខាងស្តាំផ្នែកខាងលើ នោះបញ្ជាក់ថាគេកំពុងតែរកពាក្យនិយាយកុហកអ្នកហើយ។
ស្ទាបដៃ
នៅពេលដែលគេនិយាយកុហក ដៃគេនឹងនៅមិនស្ងៀមឡើយ ដោយតែងតែស្ទាបដៃ ច្រមុះ ឬមាត់ជាដើម ហើយក្រខ្សែភ្នែកក៏មិននៅមួយកន្លែងដែរ តែងតែក្រឡេកចុះឡើង។
ដៃដាក់ក្នុងហោប៉ាវ
ដៃដាក់ក្នុងហោប៉ាវគឺជាវិធីដែលមនុស្សប្រុសចូលចិត្តប្រើបំផុត ហើយប្រសិនជាដៃគេដាក់ក្រោមតុ ឬលេងដៃខ្លួនឯង នោះក៏អាចបញ្ជាក់ថាគេកុហកដូចគ្នា។
ផ្លាស់ប្តូររបៀបអង្គុយ
នៅពេលដែលគេតែងតែអង្គុយដោយផ្លាស់ប្តូររបៀប ឬអង្គុយមិនស្ងៀម នោះគេកំពុងតែកុហកអ្នកហើយ ដូចនេះអ្នកត្រូវតែប្រយ័ត្ន។
អង្គុយលើកៅអីតែបន្តិច
ជាធម្មតានៅពេលដែលមនុស្សម្នាក់អង្គុយ គេតែងតែអង្គុយផ្អែកកៅអីជានិច្ច ផ្ទុយទៅវិញ បើគេអង្គុយតែបន្តិចលើកៅអីនោះ គេកំពុងតែកុហកអ្នកហើយ ម្យ៉ាងទៀតអ្នកអាចសម្លឹងមើលដៃគេ បើគេធ្វើដូចខាងលើ នោះរឹតតែបញ្ជាក់ថាគេកុហកអ្នកហើយ៕