Join with Health.com.kh on Telegram

តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ក្លឹបហាត់ប្រាណប្រទេសអង់គ្លេស បាននាំមកនូវថ្នាក់រៀនដេក “Napercise” ដើម្បីជួយឲ្យមានអារម្មណ៍ធូរស្រាលពីការងារ និង មិនត្រឹមតែប៉ុណ្ណោះគឺអាចជួយដុតកំទេចកាឡូរីថែមទៀតផង។

តាមការស្រាវជ្រាវរកឃើញថ្មីៗបានឲ្យដឹងថា មនុស្សជាង៨៦%រងគ្រោះដោយសារការដេកមិនគ្រប់ ហើយមាន២៦%ដេកបានតិចជាង៥ម៉ោងនៅពេលយប់។ ក្នុងគោលបំណងជួយជម្រុញផលប្រយោជន៍នៃការដេក ក្លឹបហាត់ប្រាណ Devid Lloyd បាននាំមកនូវថ្នាក់រៀនដេក ដែលហៅអ្នកហាត់ប្រាណមកដេករយៈពេល៤៥នាទី ជំនួសដោយការហាត់ប្រាណធម្មតា។

លោក Kathryn Pinkham ដែលជាអ្នកឯកទេសសិក្សាទៅការដេក និង ជាអ្នករៀបចំថ្នាក់ដេក បានមានប្រសាសន៍ថា៖ “ពួកយើងផ្តោតសំខាន់ទៅលើផលប៉ះពាល់រយៈពេលខ្លីបណ្តាលមកពីការដេកមិនគ្រប់ ដូចជាការហត់អស់កម្លាំង និង ការថយចុះនូវការផ្តោតអារម្មណ៍ជាដើម។ លើសពីនេះទៅទៀត ការដេកមិនគ្រប់អាចធ្វើឲ្យយើងមានជម្ងឺថប់អារម្មណ៍ និង ក្លាយទៅជាមនុស្សធ្លាក់ទឹកចិត្ត។ ជាងនេះទៅទៀត វាធ្វើឲ្យយើងគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការហាត់ប្រាណ៕”