ជាង ១០០ឆ្នាំកន្លងមកនេះ មនុស្សបានបង្កើតបច្ចេកវិទ្យា ទំនើបៗសម្រាប់ប្រើប្រាស់ ទូទាំងពិភពលោក។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យា វិទ្យាសាស្ត្រទំនើបនេះ អាចធ្វើឲ្យជីវិតរស់នៅ ប្រចាំថ្ងៃរបស់មនុស្ស ងាយស្រួល និង ប្រសើរជាងមុន។
ទោះបីជាយ៉ាងណាក្តី បច្ចេកវិទ្យាទំនើបទាំងនោះ ក៏បានធ្វើឲ្យភពផែនដី ជួបនឹងបញ្ហាបំពុលបរិស្ថាន ជាច្រើនដោយសារ ការប្រើប្រាស់ សារធាតុ គីមី នុយក្លេអ៊ែរ ការចោលសំរាម ព្រមទាំងសំណល់ អគ្គីសនីមួយចំនួនទៀត។
ជាមួយគ្នានេះដែរ កន្លែងជាច្រើនត្រូវបាន ធ្វើឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ក៏ដោយសារបច្ចេកវិទ្យា ទំនើបនេះដែរ។ ជាក់ស្តែងដូច នៅតំបន់ មួយចំនួន នៃប្រទេសអ៊ុយក្រែន ដែលត្រូវបានរងការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដោយ ការបំពុលបរិស្ថាន ដោយប្រើប្រាស់ថាមពល នុយក្លេរអ៊ែរដែល បានធ្វើឲ្យមានការ លំបាកក្នុងការតាំងទីលំនៅ និងរស់នៅតំបន់នោះ។
ដោយឡែក មិនត្រឹមតែប្រទេសអ៊ុយក្រែនទេ នៅមានកន្លែងមួយចំនួនទៀត ដែលក្រុមអ្នកស្រាវជ្រាវ បានរកឃើញថាជា កន្លែងដែលមានសារ ជាតិពុលច្រើនជាងគេ បំផុតទូទាំងពិភពលោក ដោយក្នុងនោះរួមមាន៖ ទីក្រុងលីនហ្វាន ប្រទេសចិនៈ ទីក្រុងលីនហ្វាន នៃប្រទេសចិន គឺជាទីក្រុង ដែលបំពុលខ្យល់ ខ្លាំងជាងគេបំផុត ទូទាំងពិភពលោក ដោយសារទីក្រុងនេះ សំបូរទៅដោយរោងចក្រ ឧស្សាហកម្មជាច្រើន ដែលវាបានបច្ចេញ ផ្សែងពុលជាច្រើន ទៅក្នុងស្រទាប់បរិយាកាស។ ជាក់ស្តែង ប្រសិនបើអ្នកហាល សំលៀកបំពាក់នៅ ក្រៅផ្ទះក្នុងទីក្រុងនេះ នោះសំលៀកបំពាក់ នោះនឹងប្រែជាពណ៌ខ្មៅ ទាំងអស់ជាក់ជាមិនខាន។
ទីក្រុង រ៉ុនដូនា ប្រទេសប្រេស៊ីលៈ នេះគឺជាកន្លែងដែលរងការ កាប់បំផ្លាញព្រៃឈើ ខ្លាំងជាងគេបំផុត នៃព្រៃត្រូពិចអាម៉ាហ្សូន។ ដើមឈើរាប់ពាន់ ហិចតា ត្រូវបានកាប់និងដុតបំផ្លាញ។
ទន្លេយ៉ាមូណា ប្រទេសឥណ្ឌា: ទោះបីជាមានយុទ្ធនាការ យ៉ាងខ្ជាប់ខ្ជួនពីរាជរដ្ឋាភិបាល ដើម្បីសំងាតយ៉ាងណា ក៏ដោយក៏ទន្លេយ៉ាមូណា រងការ ខូតខាត ដោយការចោល សម្រាមផ្តេសផ្តាស ដែលធ្វើទន្លេនេះក្លាយជា ទន្លេដ៏កខ្វក់ជាងគេបំផុត លើលោក។
ទីក្រុង ឡា អូរ៉ូយ៉ា ប្រទេសប៉េរូៈ ចង្ក្រានរំលាយសំណ នៅក្នុងទីក្រុងនេះ ត្រូវបានធ្វើឡើងដោយ ក្រុមហ៊ុនអាមេរិក ភាគខាងជើង ដែលបានធ្វើឲ្យ សារជាតិសំណបង្កើត ជាពុលទូទាំងទីក្រុង៕