ល្មុតគឺជាផ្លែឈើដែលត្រូវបានដាំដុះនៅក្នុងតំបន់ត្រូពិចហើយវាជាផ្លែដែលប្រជាជនខ្មែរតែងតែចូលចិត្តពិសារដោយសារតែវាមានរសផ្អែមឆ្ងាញ់។ ក្រៅពីរសជាតិដែលគួរឲ្យចង់ទទួលទានហើយផ្លែល្មុតបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនដល់អ្នកពិសារ។
ខាងក្រោមជាអត្ថប្រយោជសំខាន់៧យ៉ាងរបស់ផ្លែល្មុត ៖
- ជួយដល់សុខភាពភ្នែក
ផ្លែល្មុតគឺជាផ្លែឈើដែលមានគុណប្រយោជន៍បំផុតសម្រាប់សុខភាពភ្នែករបស់លោកអ្នកដោយសារតែវាសម្បូរដោយវីតាមីនអា ។ មិនតែប៉ុណ្ណោះវាក៏សម្បូរទៅដោយវីតាមីនសេដែលជាសារធាតុសំខាន់ក្នុងការសម្លាប់រ៉ាឌីកាល់សេរីដែលបង្កឲ្យខូចខាតដល់ប្រស្រីភ្នែកផងដែរ។ - បង្កើនប្រព័ន្ធភាពស៊ាំ
លោកអ្នកបានជ្រាបពីខាងលើហើយថា ផ្លែល្មុតសម្បូរដោយវីតាមីនសេដែលដើរតួប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាបំផុតក្នុងការសម្លាប់រ៉ាឌីកាល់សេរី មិនតែប៉ុណ្នណោះទេ វាថែមទាំងជួយបង្កើនភាពស៊ាំរបស់អ្នកធ្វើការកាន់តែខ្លាំង និងការពារពីជម្ងឺឆ្លងផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ - សម្រួលដល់ប្រព័ន្ធរំលាយអាហារ
ជាតិសរសៃដែលមានក្នុងផ្លែល្មុតត្រូវបានគេរកឃើញថា វាអាចជួយដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកបានយ៉ាងល្អបំផុត។ សម្រាប់អ្នកដែលមានអាការៈទល់លាមក ផ្លែល្មុតគឺជាជម្រើសដ៏ល្អបំផុត។ មិនតែប៉ុណ្ណោះវាថែមទាំងការពារការឆ្លងរោគនៅក្នុងប្រព័ន្ធរំលាយអាហារបានយ៉ាងមានប្រសិទ្ធភាពទៀតផង។ - ការពារជម្ងឺមហារីក
ដោយសារតែផ្លែល្មុតសម្បូរទៅដោយវីតាមីនអា និងសេ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិការបស់អ្នកមិនឲ្យរងការខូចខាតដោយសាររ៉ាឌីកាលសេរី។ ព្រោះតែរ៉ាឌីកាល់សេរីបានធ្វើការយ៉ាងសកម្មក្នុងការបំផ្លាញកោសិការបស់អ្នកហើយអាចធ្វើឲ្យកើតជម្ងឺមហារីកបានទៀតផង។ - ជួយដល់ឆ្អឹង
ក្រៅពីការពារនឹងជម្ងឺមហារីក និងសម្រួលដល់ប្រព័ន្ធរំលាយអាហារហើយនោះផ្លែល្មុតក៏អាចធ្វើឲ្យឆ្អឹងរបស់អ្នករឹងម៉ាំបានទៀតផង។ ដោយសារតែផ្លែល្មុតសម្បូរទៅដោយជាតិកាល់ស្យូម វាក៏អាចកាត់បន្ថយនៃការរលាកសន្លាក់ឆ្អឹងបានផងដែរ។ - ការពារមិនឲ្យចាស់ជាងវ័យ
ការចាស់ជាងវ័យគឺជាបញ្ហាដែលមនុស្សភាគច្រើនតែងតែជួបប្រទះពីព្រោះតែរ៉ាឌីកាលសេរីបានបង្កើតអរម៉ូនម្យ៉ាងដែលធ្វើឲ្យអ្នកមានភាពចាស់ជាងវ័យ។ មិនត្រឹមតែប៉ុណ្ណោះ រ៉ាឌីកាល់សេរីបានបំផ្លាញកោសិកាស្បែកធ្វើឲ្យស្បែកជ្រីវជ្រួញ និងស្រអាប់ទៀតផង។ ប៉ុន្ដែនេះមិនមែនជាបញ្ហាទៀតទេ លោកអ្នកអាចកែខៃនិងការពារភាពចាស់ជាងវ័យដោយគ្រាន់តែទទួលទានផ្លែល្មុតប៉ុណ្ណោះ។ - ការពារជម្ងឺស្លេកស្លាំង
ដោយសារធាតុចិញ្ចឹម វាក៏សម្បូរជាតិដែក ផូស្វ័រ និងអាស៊ីដហ្វលែត ដែលសារធាតុទាំងនេះហើយអាចបង្កើននូវការដុះគ្រាប់ឈាមក្រហមធ្វើឲ្យអ្នកចៀសផុតពីជម្ងឺស្លេកស្លាំងបានយ៉ាងមានប្រសិទ្ធភាព៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855