អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងលើ បើមិនមានមិនមានទេ តែបើមាន នឹងអាចក្លាយជាអ្នកមានចំនួន៣ពូជ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមិនខ្លាចលំបាក ហើយខិតខំប្រឹងប្រែងជានិច្ច។ ដូចនេះ គេនឹងអាចក្លាយជាអ្នកមានក្នុងថ្ងៃណាមួយជាមិនខានឡើយ។
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលធ្វើអ្វីមិនបានប្រយោជន៍ គេនឹងមិនធ្វើឡើយ។ ម្យ៉ាងទៀត គេជាមនុស្សដែលមើលឆ្ងាយ មិនមើលជិតឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចប្រែក្លាយខ្លួនទៅជាអ្នកមាន ដោយអាចរក្សាបានរហូតដល់៣ពូជទៀតផង។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំនេះ តែងតែជួបនឹងភាពលំបាកមុន ហើយផ្អែមក្រោយ។ ម្យ៉ាងទៀត គេជាបុគ្គលដែលមានទេវតាសំណាងតាមជួយថែរក្សា ព្រមទាំងមានអ្នកតាមជួយច្រើនទៀតផង។ ដូចនេះ ឲ្យតែគេខិតខំប្រឹងប្រែង គេនឹងអាចប្រែគ្រោះទៅជាលាភ នោះនឹងអាចក្លាយជាអ្នកមានក្នុងថ្ងៃណាមួយជាមិនខានឡើយ៕