Join with Health.com.kh on Telegram

តាមប្រភពព័ត៌មាន Metro អ្នកវិទ្យាសាស្ត្រជប៉ុនប្រាប់ថា ការទទួលទានការ៉េមនៅពេលព្រឹកគឺអាចធ្វើឲ្យខួរក្បាលយើងឆ្លាតជាងមុន។ សាស្រ្តាចារ្យ Yoshihiko Koga មកពីសាកលវិទ្យាល័យ Tokyo’s Kyorin មានប្រសាសន៍ថា ពេលយើងទទួលទានការ៉េមធ្វើជាអាហារពេលព្រឹក វាអាចជួយបង្កើនស្មារតីនិងកម្លាំងផ្លូវចិត្ត។

លោកសាស្ត្រាចារ្យបានធ្វើការពិសោធន៍ ដោយឲ្យអ្នកចូលរួម ទទួលទានការ៉េមភ្លាមនៅពេលព្រឹក បន្ទាប់ពីភ្ញាក់ពីដំណេក ហើយឲ្យពួកគេទៅធ្វើលំហាត់នៅលើកុំព្យូទ័រ។ លទ្ធផលបានបង្ហាញឲ្យឃើញថា ក្រុមមនុស្សដែលបានទទួលការ៉េមពេលព្រឹក ធ្វើលំហាត់បានរហ័សជាងក្រុមដែលមិនបានទទួលទាន។

លោកអ្នកប្រាកដជាគិតថា នេះមកពីភាពត្រជាក់របស់ការ៉េម ទើបធ្វើឲ្យស្មារតីយើងភ្លឺស្វាង។ លោកសាស្ត្រាចារ្យក៏បានធ្វើការពិសោធន៍ទៅលើទឹកត្រជាក់ដែរ។ លោកបានធ្វើការពិសោធន៍ដូចទៅនឹងខាងលើដែរ គ្រាន់តែជំនួសការ៉េមដោយទឹកត្រជាក់វិញ។ លទ្ធផលរបស់វាមិនអាចយកទៅប្រៀបធៀបឲ្យស្មើនឹងលទ្ធផលបានមកពីការទទួលទានការ៉េមឡើយ។ នេះប្រហែលមកពី ក្នុងការ៉េមមានជាតិស្ករផង និង ភាពត្រជាក់ផង ដែលធ្វើឲ្យវាមានភាពប្រសើរជាងទឹកត្រជាក់។

គេនៅមិនទាន់ដឹងពីបញ្ហា ដែលអាចកើតមាននៅពេលយើងទទួលទានវាជារៀងរាល់ថ្ងៃនៅឡើយទេ។ តែឥលូវនេះ យើងគ្រាន់តែដឹងថា ការទទួលទានការ៉េមធ្វើជាអាហារពេលព្រឹក ពិតជាអាចជួយដល់ស្មារតីនិងផ្លូវចិត្តរបស់យើងពិតមែន៕