Join with Health.com.kh on Telegram

ជាយូរមកហើយដែលយើងនៅតែប្រកែកគ្នាពីរឿងថា តើស៊ុតគួរទុកនៅក្នុងទូរទឹកកកឬក៏ដាក់នៅក្រៅធម្មតា។ មនុស្សមួយចំនួនគិតថា ការមិនទុកស៊ុតក្នុងទូរទឹកកកអាចធ្វើឲ្យស៊ុតមានសារធាតុបណ្តាលឲ្យពុលអាហារ និង ខូចបានយ៉ាងងាយ។ តែអ្នកខ្លះគិតថា ការដាក់ស៊ុតក្នុងទូរទឹកកក អាចធ្វើឲ្យមានការលូតលាស់របស់បាក់តេរី។

ដូចនឹងអ្វីដែលអ្នកទីពីរបានគិត អ្នកជំនាញបាននិយាយថា យើងគួរតែទុកស៊ុតក្នុងទូរទឹកកក ព្រោះថា បើវាមានផ្ទុកមេរោគគ្រុនពោះវៀនស្រាប់ បាក់តេរីនោះអាចបង្កើនចំនួនបាននៅសីតុណ្ហភាពក្រៅទូរទឹកកក។ តែវាមិនអាចបង្កើនចំនួនក្នុងទូរទឹកកកឡើយ។

តែលោក Tim Hayward និយាយថា ចំពោះស៊ុតស្រស់ វាអាចទុកនៅក្រៅបានយ៉ាងតិចមួយអាទិត្យ។ បើទុកវាក្នុងទូរទឺកកក វាអាចដោយក្លិនពីអាហារក្នុងទូនោះ។ ដូចនេះយើងមិនគួរទុកវាក្នុងទូរទេ។

អញ្ចឺងយើងគួរធ្វើបែបណាល្អ? បើអ្នកទិញមកពីកសិករនៅស្រែ អ្នកគួរទុកវានៅក្រៅយ៉ាងតិចបានមួយអាទិត្យ។ តែបើអ្នកទិញពីផ្សារទំនើប អ្នកគួរទុកវានៅក្នុងទូរទឹកកក៕