បញ្ហាស្បែកមុខឡើងខ្លាញ់ខ្លាំងមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  កុំបារម្ភ! ទឹកឃ្មុំអាចជួយដោះស្រាយបញ្ហានេះបានយ៉ាងឆាប់រហ័ស។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់ទឹកឃ្មុំព្យាបាលបញ្ហាស្បែកមុខខ្លាញ់ ៖

១. រូបមន្តទឹកឃ្មុំនិងផ្លែចេក

អ្វីដែលអ្នកត្រូវការ គឺចេកទុំ ១ ផ្លែ ទឹកឃ្មុំ ២ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺកិនសាច់ចេកទុំឱ្យម៉ដ្ឋ រួចបន្ថែមទឹកឃ្មុំនិងទឹកក្រូចឆ្មារចូល។ បន្ទាប់់មកកូរឱ្យសព្វចូលគ្នា រួចលាបល្បាយលើមុខសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។

២. ទឹកឃ្មុំ ត្រសក់ និងទឹកដោះគោស្រស់

កាត់ត្រសក់ចំនួនពាក់កណ្ដាលជាចំណិតតូចៗ បន្ទាប់មកដាក់កិនក្នុងម៉ាស៊ីនក្រឡុក និងចាប់ផ្ដើមកិនក្រឡុកឱ្យម៉ដ្ឋ រួចបន្ថែមទឹកដោះគោស្រស់ ១ស្លាបព្រាបាយ និងទឹកឃ្មុំ ១ស្លាបព្រាបាយចូល។​ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខនិងក។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងជាប្រចាំ។

៣. រមៀតនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយរមៀតកន្លះស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំសរីរាង្គ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាមមកសឹមលាបល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេល ២០នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។

៤. ទឹកឃ្មុំនិងស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកលាយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេនិងទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ ឱ្យសព្វចូលគ្នា។ លាបល្បាយលើស្បែកមុខ និងរងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។

៥. ទឹកឃ្មុំនិងក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្នុំសរីរាង្គ ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ចំនួនម្ខាងចូលគ្នាឱ្យសព្វ។ បន្ទាប់មកសឹមលាបល្បាយពេញលើស្បែកមុខនិងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង