ប្រអប់​លេខ​​ជា​ផ្នែក​​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ផ្នែក​ដទៃ​ទៀត​នៃ​រថយន្ត​ ដែល​​អាច​ជួយ​​បញ្ជា​ឲ្យ​រថយន្ត​មាន​ចលនា​ទៅ​មុខ​​ ឬ​ថយ​ក្រោយ​បាន ហេតុ​នេះ​ត្រូវ​ចេះថែ​រក្សា​​​​វា​ឲ្យ​បាន​ល្អ។ ខាង​ក្រោម​បង្ហាញ​ពី​ដើម​ហេតុបួន​នាំ​ឲ្យ​ប្រអប់​លេខឆាប់​មាន​បញ្ហា៖​​​​

១. មិន​ខ្វាយ​ខ្វល់​នឹង​​បរិមាណ​ប្រេង​ប្រអប់​លេខ៖
ប្រអប់​លេខ​ដែល​គ្មាន​ប្រេង​ ឬ​ដំណើរ​ការ​ដោយ​មាន​កម្រិត​ប្រេង​ទាប​ ជា​​មូលហេតុ​មួយ​បណ្ដាល​ឲ្យ​ប្រអប់​លេខ​មាន​បញ្ហា។ ​ប្រេង​ប្រអប់​លេខ​មាន​តួ​នាទី​រក្សា​គ្រឿង​បន្លាស់​ផ្នែក​ខាង​ក្នុង​របស់​ប្រអប់​លេខ​ឲ្យ​នៅ​ត្រជាក់ និង​មាន​ភាព​រអិល។ ដូច​នេះ​ពេល​ដែល​ប្រេង​អស់​ ឬ​ស្ថិត​នៅ​កម្រិត​ទាប​ ផ្នែក​ខាង​ក្នុង​នៃ​ប្រអប់​លេខ​បង្កើត​ជា​ការ​កកិត​ និង​ឆាប់​ឡើង​កម្ដៅ ដែល​ធ្វើ​ឲ្យ​ខូច​ខាត។

​​​​២. មិន​ដែល​ប្ដូរ​​ប្រេង​ប្រអប់​លេខ៖
ប្រេង​ប្រអប់​លេខ​​ប្រៀប​ដូច​ជា​ប្រេង​ម៉ាស៊ីន​រថយន្ត​​យ៉ាង​អ៊ីចឹង​ វា​អាច​ប្រែ​ជា​កខ្វក់​និង​តម្រូវ​ឲ្យ​ប្ដូរ​ចេញ​ទៅ​តាម​ពេល​កំណត់​របស់​វា។ ការ​ដែល​មិន​ប្ដូរ​ប្រេង​ប្រអប់​លេខ​ជា​ហេតុ​បង្ក​ឲ្យ​ប្រអប់​លេខ​មាន​បញ្ហា។

៣. ប្រើ​ប្រាស់​ប្រេង​ប្រអប់​លេខ​ខុស៖
រថយន្ត​ប្រអប់​លេខ​អូតូ​ និង​ប្រអប់​លេខ​ដៃ​ ប្រើ​ប្រាស់​ប្រេង​ប្រអប់​លេខ​ប្រភេទ​​ខុស​គ្នា ហើយ​ប្រេង​ទាំង​នៃ​ប្រអប់​លេខ​ទាំង​ពីរ​ប្រភេទ​នេះ​មិន​អាច​លាយ​បញ្ចូល​គ្នា​បាន​នោះ​ទេ។

៤. ចត​រថយន្ត​ដោយ​ប្រើ​លេខ​ P តែ​មិន​បាន​ប្រើ​ហ្វ្រាំង​ដៃ៖
ការ​ធ្វើ​បែប​​នេះ​ហាក់​ដូច​ជា​ផ្ដល់​សំពាធ​ទាំង​មូល​ទៅ​ឲ្យ​​ប្រព័ន្ធ​ប្រអប់​លេខ​ ដែល​ក្នុង​ប្រព័ន្ធ​ប្រអប់​លេខ​នេះ​មាន​តែ​ម្ជុល​តូច​មួយ​ប៉ុណ្ណោះ​សម្រាប់​ទប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង