​ប្រសិនបើ​អ្នកមិន​ចង់​ឱ្យ​គេ​និយាយ​បង្អាប់​ថា មុខ​ស្រមូញ​ដូច​ដូ​ចៃ​ ​គីគី ​មើល​មិន​យល់ ទេនោះ សូម​សាកល្បង​អ្នក​នាំ​យក​វិធី​ជួយ​ឲ្យ​សម្រស់ ស្រស់​ស្អាត​ពេញ​ភ្ញាក់ឡើង ដែល​យើង​នឹង ​លើកយក​មក​ជម្រាប់​ជូន ហើយ​សង្ឃឹមថា ចាប់ពី​ថ្ងៃស្អែក​ត​ទៅ​អ្នកនឹង​ក្លាយ​ជា​ស្រី​ស្អាត​ស្រស់ស្រាយ ទាំង​ពេល​ដេកលក់ និង​ភ្ញាក់ពីដេក​តែម្តង​។​

១.​ផ្អាក​ផឹក​កាហ្វេ ទឹកក្រូច ស្រា​ក្រហម និង ផ្អាក​ទទួលទាន​សូកូឡា​មុនពេល​ចូល​គេង​
​ពីព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន និង​ជាតិ​ស្ករ នឹង​ទ​ភ្ញោ​ច​រាងកាយ​ឱ្យធ្វើ​សកម្មភាព​បណ្តាល​ឱ្យ​ពិបាក​គេង​លក់ ​ទម្រាំ​តែ​គេង​លក់​បម្រះ​ទៅ​បម្រះ​មក​ពេក​ភ្ញាក់ឡើង អាច​នឹង​អស់កម្លាំង​ល្ហិតល្ហៃ ព្រោះ​គេ​បាន​តិច​។ ​ចំណែកឯ​ស្រាក្រហម​វិញ​អាច​នឹង​ខ្លាំង​បន្តិច​សម្រាប់​សុភាពនារី ប្រសិនបើ​ចង់​ក្រេប​តិចៗ​ឱ្យ​សម ​ល្មមតែ​គេង​លក់​ស្រួល​នោះ​ជា​ការល្អ ប៉ុន្តែ​ធ្វើយ៉ាងណា​កុំឱ្យ​ជ្រុល បើ​មិន​ដូច្នេះ​ទេ​ពេល​ភ្ញាក់ឡើង​អាច ​បង្ក​ឱ្យ​ឈឺក្បាល មុខ​ឡើង​ស្រអាប់​ហើយ​។​

២.​អង្គុយ​សមាធិ​មុន​ចូល​គេង​
​បើ​ចង់ឱ្យ​ដេក​លក់​ស្រួល​មែន​នោះ មិន​ចាំបាច់​ទៅ​ក្រេប​ស្រា​នាំ​តែ​ចំណាយ​ប្រាក់ ហើយ​ថែម​ប្រឈម នឹង​ការឈឺ​ក្បាល​ធេងធោង​ទៀតផង​។ ដូច្នេះ​ទេ គ្រាន់​តែ​អង្គុយ​សមាធិ​ប្រមាណ​ជា ១០-២០ នាទី ឱ្យ ​បាន​ជា​ប្រចាំ​មុន​ចូល​គេង ពេល​នោះ​អ្នកនឹង​បានដឹងថា ពីមុន​ធ្លាប់តែ​ពិបាក​រឿង​គេង​លក់ ​បែរ​ជា​ឥឡូវនេះ​គ្រាន់​តែ​ដាក់​ក្បាល​ដល់​ខ្នើយ​ភ្លាម​លក់​ភ្លែត​តែម្តង​។​

៣.​បើក​បង្អួច​បន្ទប់ដេក​
​មិនមែន​បើកឱកាស​ឱ្យ​រ៉ូមី​អូ​ឡើង​មក​រកទេ​ប៉ុន្តែ​ការបើក​បង្អួច​នេះ ដើម្បី​ឱ្យ​ត្រជាក់ៗ​នៅ​ពេល​រាត្រី​បាន ​បក់​ចូល​ប៉ុណ្ណោះ​។ ការ​ដែល​យើង​បាន​ដកដង្ហើម​ស្រួល​ដោយ​ខ្យល់​បរិសុទ្ធ​ពេល​ដេក​លក់​បែបនេះ ​នឹង​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា​រាល់​ព្រឹក​ពេល​ភ្ញាក់ឡើង​។​

៤.​មិន​ត្រូវ​គេង​ផ្គាប់​ជាដាច់ខាត​
​ពី​ព្រោះ​ការ​ដេក ឬ​ដេក សង្កត់មុ​ខ្លួនឯង​ទៅ​នឹង​ខ្នើយ ពេល​ដេក​លក់​នឹង​ធ្វើឱ្យ​កើត​ស្នាម​ជ្រីវជ្រួញ ​លើ​ផ្ទៃមុខ ហើយ​ពេល​គេង​លក់​តាម​រយៈពេល​យូរ បើ​គេង​បែប​នេះ​ស្នាម​ជ្រីវជ្រួញ​នឹង​មក​សួរសុខទុក្ខ ​រាល់​ព្រឹក​ជាពុំខាន​។​

៥.​ដេក​កើយ​ខ្នើយ​ឲ្យ​ក្បាល​ខ្ពស់ជាង​ខ្លួន​បន្តិច​
​ត្រូវ​ជ្រើសរើស​ខ្នើយ​ដែលមាន​ទំហំ​សមល្មម មិន​ខ្ពស់ ឬ​ទាប​ពេក ពីព្រោះ​បើ​យើង​គេង​កើយ​ខ្នើយ​ឱ្យ ​ក្បាល​ស្មើ ឬ​ទាប​ជាង​ដងខ្លួន ពេល​នោះ​ទឹកនឹង​ទៅ​ដ​ក់នៅ​ផ្នែក​លើ ធ្វើឱ្យ​ហើម​ភ្នែក ហើម​មុខ ហើយ ​ថែមទាំង​ធ្វើឱ្យ​យើង​ឈឺ​ខ្នង ឈឺ​-​ក​ពេល​ភ្ញាក់ឡើង​ទៀតផង​។​

៦.​មិន​ត្រូវ​ចូល​គេង​ទាំងមុខ​សុទ្ធ​តែ​ប្រេង​ម្សៅ​ទេ​
​ចំណុច​មួយ​នេះ​សំខាន់​ខ្លាំងណាស់ សម្រាប់​ស្ត្រី​បើទោះជា​មាន​ការនឿយហត់​ងងុយដេក​យ៉ាងណា​ក៏ ​ត្រូវតែ​ប្រញាប់​ទៅ​ជូត​លាង​ប្រេងផ្សៅ​លើ​ផ្ទៃមុខ​ឱ្យ​ស្អាត​មុននឹង​ចូល​គេង មិន​ដូច្នេះ​ទេ “​មុន​” នឹង​មក សួរសុខទុក្ខ​ដាក់​ជាពុំខាន​។​

៧.​បំប៉ន​សរសៃសក់​ដោយ​ខន់​ឌី​ហ្សិ​ន​ន័រ ​( ប្រេង​លាប​ឱ្យ​មាន​សំណើម​)
ប្រភេទ​មិនបាច់​លាង​ចេញ បាញ់​ឬ​លាប​ស្រឡាប​លើស​សរសៃសក់​ស្រាលៗ​មុន​ចូល​គេង នឹង​ធ្វើឱ្យ ​សរសៃសក់​ស្រាលៗ​មុន​ចូល​គេង នឹង​ធ្វើឱ្យ​សរសៃសក់​បាន​ទទួល​ការ​បំប៉ន​ពេញ​មួយ​យប់​ហើយ ​ពេញ​ភ្ញាក់ឡើង​សក់​នឹងមិន​ស្ងួត​ហើយ​មើលទៅ​ឃើញ​ស្អាត​តែម្តង​។​

៨.​ជ្រើសរើស​ប្រើ​ឈុត​គេ ដែល​ធ្វើ​ពី​ក្រណាត់​សូត្រ ឬ​ក្រណាត់​ឡែន​
​ជា​ពិ​សេ​ស្រោមខ្នើយ ប្រើ​បាន​ស្រោម​ប្រភេទ​ក្រណាត់​សូត្រ ឬ​ក្រណាត់ឡែ​ននឹង​អាច​ជួយ​កាត់បន្ថយ ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ​យើង​បាន ក្នុងករណី​ដែល​យើង​ចូល​ចិត្ត​ដេក​ផ្អៀង​។ មិនតែប៉ុណ្ណោះ​ថែមទាំង​ជួយ​ធ្វើឱ្យ​សរសៃសក់​របស់​យើង​មិនកើត​ស្នាម​សង្កត់ និង​មិន​ធ្វើឱ្យ​សក់​ជំពាក់ ​បាន​ទៀត​ផង​។​

៩.​បោកគក់​ស្រោមខ្នើយ​យ៉ាង​តិច​មួយ​សបា្តហ៍​ម្តង​
​ចំណុច​នេះ ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ ពីព្រោះ​ធូលី និង​កម្អែល​កខ្វក់​ផ្សេងៗ ទាំង​ក្នុង​ខ្យល់ និង ​លើ​សរសៃសក់​របស់​យើង​ពេលដេក​កើយ និង​ទៅ​កក​ផ្គុំ​គ្នា​នៅលើ​ស្រោម​ខ្នើយ​។ ដូច្នេះ ដើម្បី​ការពារ ​បញ្ហា “​មុន​” និង​ស្នាម​កន្ទួល​ផ្សេងៗ គប្បី​ព្យាយាម​បោកគក់ ឬ​ប្តូរ​ស្រោមខ្នើយ​យ៉ាងហោចណាស់​មួ ​យ​សប្តាហ៍​ម្តង​។ ចំណែកឯ​កម្រោល​ពូក នឹង​ភួយ​ក​ក៏ដូចជា​គ្នា​ដែរ​បើ​សម្អាត​បាន​មួយ​ខែ ៣-៤ ដង ​នឹង​ល្អ​ចំពោះ​សុខភាព​ស្បែក​យើង​តែម្តង។​

១០.​ដេក​ឱ្យបាន​គ្រប់គ្រាន់​
​នៅ​វ័យក្នេង​យ៉ាងនេះ ត្រូច​ដេក​ឱ្យបាន​យ៉ាង​តុ​ច 8 ម៉ោង ក្នុង​មួយ​ថ្ងៃ​នោះ ធានាថា ពេល​ភ្ញាក់ឡើង​មុន នឹង​ក្រហម​ប្រឿងៗ​គួរ​ឱ្យ​ស្រឡាញ់​។ ប៉ុន្តែ​សម្រាប់​ស្ត្រី​វ័យ​ធ្វើការ​មិន​ត្រូវ​ដេក​តិចជាង ៦ ម៉ោង​ក្នុង​មួយ ​ថ្ងៃ​ឡើយ មិន​ដូច្នេះ​ទេ ពេល​ភ្ញាក់ឡើង​មុន​នឹង​ស្រអាប់​ទៅ​គ្មាន​សម្រស់​។​

​ធ្វើ​តាម​ការណែនាំ​ទាំង ១០ ចំណុច​នេះ អ្នក​នឹង​ទទួលបាន​សម្រស់​ស្រស់​ស្អាត​ស្រស់ស្រាយ នៅ​ពេល​ព្រឹក​ឡើង​ជាក់​ជាមិនខាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង