Join with Health.com.kh on Telegram

បញ្ហាស្ងួតក្នុងច្រមុះមិនពិបាកដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈនេះឆាប់រហ័ស ៖

១. ប្រេងដូង

ប្រេងដូងអាចជួយផ្ដល់សំណើមដល់ស្បែកនិងបំពេញរាល់ចន្លោះរវាងកោសិកាស្ងួតៗ។ ការលាបវាក្នុងរន្ធច្រមុះអាចជួយទប់ស្កាត់និងព្យាបាលអាការៈស្ងួត ព្រមទាំងកាត់បន្ថយអាការៈឈឺចាប់បានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាមិនត្រឹមអនុវត្តលើសកម្រិតឡើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងសុទ្ធ ១ ឬ ២ដំណក់ក្នុងរន្ធច្រមុះសងខាង ឱ្យបានម្ដងក្នុងមួយថ្ងៃជាការស្រេច។

២. ប្រេងវីតាមីន E

អ្វីដែលអ្នកត្រូវការ គឺវីតាមីន E មួយគ្រាប់។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់ប្រេងវីតាមីន E នេះពី ២ ទៅ ៣ដំណក់លាបក្នុងរន្ធច្រមុះ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។

៣. ប្រេងអូលីវ

អ្នកចាំបាច់ត្រូវប្រើប្រាស់ប្រេងអូលីវសុទ្ធ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងអូលីវក្នុងឧបករណ៍សម្រាប់បន្តក់ រួចបន្តក់ត្រឹមតែពី ២ ទៅ ៣ដំណក់ក្នុងរន្ធច្រមុះជាការស្រេច។ អនុវត្តសារឡើងវិញ ២ដងជាប្រចាំ។

៤. ប្រេងល្ង

អ្នកចាំបាច់ត្រូវប្រើប្រាស់ប្រេងល្ងសរីរាង្គ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងល្ងចូលក្នុងឧបករណ៍សម្រាប់បន្តក់ រួចបន្តក់ ១ ដំណក់ក្នុងរន្ធច្រមុះសងខាង។ ព្យាយាមដកដង្ហើមចូល ដើម្បីអាចឱ្យប្រេងបានឆ្លងកាត់ដល់ខាងក្នុង។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។

៥. ទទួលទានទឹក

អ្នកចាំបាច់ត្រូវទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ ដោយវាជាវិធីដ៏ងាយបំផុតមួយដើម្បីដោះស្រាយបញ្ហាស្ងួតក្នុងច្រមុះ។

ប្រយ័ត្ន! អាការៈស្ងួតក្នុងច្រមុះអាចជាបញ្ហាមួយដែលបង្កឡើងដោយសារស្ថានភាពសុខភាពមួយចំនួន។ ដូច្នេះប្រសិនបើអាការៈមិនធូរស្រាល ឬបាត់ទៅវិញសោះក្នុងរយៈពេលយូរជាងមួយសប្តាហ៍ ហើយស្ថានភាពហាក់ដូចជាកាន់តែធ្ងន់ធ្ងរជាងមុន ចូរកុំស្ទាក់ស្ទើនឹងទៅជួបគ្រូពេទ្យជំនាញ៕