រថយន្តប្រអប់លេខអូតូជាជម្រើសដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់រថយន្តបច្ចុប្បន្ន ដោយសារវាមានភាពងាយស្រួលបញ្ជាជាងរថយន្តប្រអប់លេខដៃ។ ដើម្បីថែរក្សាប្រអប់លេខអូតូនេះដែរមានទម្លាប់អាក្រក់ចំនួនបួនដែលអ្នកគួរជៀសវាងពេលបើកបរ៖
១. មិនត្រូវប្ដូរទៅអក្សរផ្សេងដោយមិនបានឈប់៖ ត្រូវប្រាកដថារថយន្តឈប់ស្ងៀមនៅពេលអ្នកប្ដូរអក្សរ ពីអក្សរ D (Drive) ទៅកាន់អក្សរ R (Reverse) ឬពីអក្សរ R មកកាន់អក្សរ D វិញ។ ប្រសិនបើមិនឈប់ស្ងៀមទេគឺថាអ្នក កំពុងប្រើប្រាស់ប្រអប់លេខជំនួសឲ្យហ្វ្រាំងដើម្បីបញ្ឈប់រថយន្ត ហើយការធ្វើដូចនេះអាចឲ្យប្រអប់លេខរងការខូចខាតបាន។
២. មិនត្រូវបង្កើនល្បឿនម៉ាស៊ីនឡានដោយប្រើប្រាស់អក្សរ N៖ ការបង្កើនល្បឿនម៉ាស៊ីនឡានជាលើកដំបូងដោយប្រើអក្សរ N រួចហើយទម្លាក់មកវិញដោយប្រើអក្សរ D និងបន្តបើកទៅមុខ អាចធ្វើឲ្យប្រអប់លេខឆាប់មានបញ្ហា។
៣. មិនត្រូវប្រើអក្សរ N ពេលឈប់ស្តុប៖ ការប្រើអក្សរ N ពេលឈប់ស្តុបមិនបានជួយសន្សំសំចៃប្រេងឥន្ធនៈឡើយ ផ្ទុយទៅវិញវាបង្កផលប៉ះពាល់ដល់ប្រអប់លេខឯណោះ។
៤. មិនត្រូវប្ដូរទៅអក្សរ P (Park) លុះត្រាណារថយន្តបានឈប់ស្រួលបួល៖ ចំពោះរថយន្តមួយចំនួនមិនអាចប្ដូរបាននោះទេ ប៉ុន្តែទោះជាអាចប្ដូរបានក៏ពុំគួរប្ដូរឲ្យសោះ ព្រោះអាចធ្វើឲ្យខូច ឬបាក់ម្ជុលដែលប្រើទប់ប្រអប់លេខកុំឲ្យដំណើរការ៕