តើអ្នកធ្លាប់សង្កេតឃើញទេថាការចងចាំរបស់អ្នកគឺខ្សោយទៅៗហើយ ថែមទាំងមានការប្រតិកម្មយឺតទៀតផង ដែលធ្វើឲ្យប៉ះពាល់ដល់ការងារ និងការសិក្សាជាខ្លាំង ព្រោះអ្នកគិតបានយឺត ហើយគ្មានការចងចាំបានល្អ តើនេះមកពីមូលហេតុអ្វីទៅ? ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីងាយៗក្នុងការបង្កើនការចងចាំរបស់អ្នកតាមរយៈការផឹកទឹក។
តាមពិតទៅអ្នកមានការចងចាំខ្សោយ ដោយសារតែអ្នកមិនដឹងពីពេលវេលានៃការញ៉ាំទឹកតែប៉ុណ្ណោះ ព្រោះមានពេលវេលាខ្លះគឺជាពេលវេលាដែលសំខាន់ណាស់ក្នុងការទទួលទានទឹក បើអ្នករំលងពេលវេលាទាំងនោះចោល អ្នកនឹងមានការចងចាំខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលវេលាដែលអ្នកគួរតែញ៉ាំទឹកគឺក្រោយពេលដែលអ្នកបរិភោគអាហារទាំង៣ពេលរួច ដោយអ្នកអាចទទួលទានទឹកក្រោយពេលដែលអ្នកពិសារបាយហើយចំនួនកន្លះម៉ោង ហើយពេលវេលាដែលអ្នកគួរតែញ៉ាំទឹកគឺនៅពេលព្រឹកក្រោយពេលក្រោកពីគេង ព្រោះវាជាពេលវេលាដែលល្អបំផុត ដោយសារតែក្រោយពេលដែលអ្នកញ៉ាំទឹករួច វានឹងជួយដាសក្រពះ និងពោះវៀនអ្នកឲ្យស្វាង ថែមទាំងជួយធ្វើឲ្យឈាមអ្នកមិនសូវមានលក្ខណៈខាប់ និងដើរបានស្រួល នោះវានឹងជួយទៅផ្គត់ផ្គង់ខួរក្បាលអ្នកបានល្អ ពេលវេលាចុងក្រោយគឺអ្នកគួរតែញ៉ាំទឹកនៅពេលយប់មុនគេងចំនួនកន្លះម៉ោង ដើម្បីឲ្យវារក្សាលំនឹងក្នុងរាងកាយអ្នកនៅពេលដែលអ្នកគេង នោះវានឹងជួយកាត់បន្ថយអត្រានៃការកើតគ្រួសក្នុងតម្រងនោមជាមិនខានឡើយ។ ដូចនេះអ្នកគួរតែពិសារទឹកតាមពេលវេលាខាងលើនេះ នោះអ្នកនឹងចាប់ផ្តើមមានការចងចាំល្អជាងមុន ហើយមិនខ្សោយឡើយ ការងាររបស់អ្នក និងការសិក្សានឹងរលូនទៅមុខ៕