Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?

  1. ក្រោយពេលដែលអ្នកពិនិត្យដឹងថា អ្នកមានផ្ទៃពោះ អាហារកំប៉ុងអ្នកមិនគួរប៉ះពាល់ទៀតឡើយ ព្រោះក្នុងអាហារកំប៉ុងទាំងនោះមានផ្ទុកសារធាតុមិនល្អ ដែលអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃជាខ្លាំង។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារកំប៉ុងទាំងនេះ ទើបអាចការពារកូនក្នុងផ្ទៃបាន។
  1. ក្នុងពេលដែលអ្នកពរពោះ អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារត្រជាក់ ដូចជា ក្តាម ឪឡឹក និងភេសជ្ជៈដែលត្រជាក់ទាំងឡាយ។ របស់ទាំងនេះ មិនត្រឹមតែមិនអាចជួយកូនក្នុងផ្ទៃឲ្យលូតលាស់ទេ ថែមទាំងអាចបំផ្លាញកូនក្នុងផ្ទៃយ៉ាងងាយ។
  1. អាហារដែលផ្អាប់ទុកយូរ ក៏អ្នកម្តាយមិនគួរបរិភោគដែរ ព្រោះក្រោយពេលដែលផ្អាប់ទុកយូរ នឹងមានមេរោគច្រើនក្នុងនោះ។ ជាហេតុដែលអាចធ្វើឲ្យបំផ្លាញសុខភាពកូន និងអ្នកជាខ្លាំង។ ដូចនេះ អាហារទាំងនេះ អ្នកគួរតែប្រយ័ត្ន ទើបអាចការពារសុវត្ថិភាពកូនក្នុងផ្ទៃបានយ៉ាងល្អ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង