ក្លិនខ្យល់ដង្ហើមមិនល្អជាមូលហេតុចម្បងបំផុតមួយដែលបង្កបញ្ហារសជាតិមិនល្អក្នុងមាត់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយជាមួយទឹកក្ដៅឧណ្ហៗ ១កែវ។ អ្នកអាចបន្ថែមទឹកឃ្មុំចូលបន្តិច រួចកូរឱ្យសព្វ សឹមទទួលទានម្ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេ ជាមួយទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ដំណក់។ បន្ទាប់មកដុសសម្អាតធ្មេញនិងលើអណ្ដាតថ្នមៗម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៣. ប្រេងដូង ឬប្រេងល្ង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរមាត់ជាមួយប្រេងល្ង ឬប្រេងដូង ១ស្លាបព្រាបាយសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមខ្ជាក់ចេញ និងដុសសម្អាតធ្មេញដូចពេលធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃរាល់ព្រឹក។
៤. ទឹកអំបិលក្ដៅឧណ្ហៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១កែវ។ បន្ទាប់មកសឹមខ្ពុរសម្អាតក្នុងមាត់ជាមួយល្បាយនេះ។ អនុវត្តឱ្យបានពី ២ ទៅ ៣ជាប្រចាំ។
៥. ទឹកប្រទាលកន្ទុយក្រពើស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរទឹកប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រាកាហ្វេក្នុងមាត់សម្រាប់រយៈពេលប្រហែល ៥នាទី សឹមខ្ជាក់ចេញ។ អនុវត្តឱ្យបាន ២ដងជាប្រចាំ។
៦. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតកន្លះស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ដំណក់។ បន្ទាប់មកសឹមលាបល្បាយនេះលើអណ្ដាតនិងក្នុងមាត់។ លាងសម្អាតចេញតាមក្រោយជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំសម្រាប់រយៈពេល ២សប្តាហ៍។
៧. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់យកទឹកក្រូចឆ្មារស្រស់ ១ផ្លែបន្ថែមទុកក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ១សប្តាហ៍។
៨. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១កែវដោយរម្ងាស់សម្រាប់រយៈពេល ៥នាទី។ ត្រងកាកចេញ រួចសឹមទុកឱ្យចុះត្រជាក់បន្តិចសិន បន្ទាប់មកបន្ថែមទឹកឃ្មុំបន្តិចូល និងទទួលទានភ្លាមៗ។ អ្នកគួរទទួលទានតែបៃតងយ៉ាងហោចណាស់ ២ដងជាប្រចាំ៕