អ្នកធ្លាប់សង្កេតមើលទេថា ពេលខូចចិត្ត អ្នកនឹងសម្ដែងចេញអាការ:យ៉ាងណា? ព្រោះអាការ:នីមួយៗអាចបញ្ជាក់ពីចរិតលក្ខណៈនិង និស្ស័យចិត្តគំនិតរបស់អ្នក …។
-យំមិនឈប់ :
ជាមនុស្សដែលជាក់លាក់ក្នុងជីវិត ពេលត្រូវជឿអ្វីម្យ៉ាង គឺជឿស្លុង ជាមនុស្សស្មោះត្រង់ ស្អប់ការកុហកបោកប្រាស់។ ប៉ុន្តែពេលផុតការយំយ៉ាងខ្លាំងរួច មនុស្សបែបនេះ ប្រហែលជាកាត់ចិត្ត និង សម្រេចចិត្តបានយ៉ាងដាច់ខាត។
-លាក់ខ្លួនតែម្នាក់ឯង :
ជាមនុស្សងាយបាក់ទឹកចិត្ត ពូកែគិត ចូលចិត្តប្រើអារម្មណ៍ច្រើនជាងហេតុផល និង មានភាពអត់ធ្មត់ខ្ពស់។
-រកវិធីសងសឹក :
ជាមនុស្សដែលពិតប្រាកដក្នុងរឿងទ្រព្យសម្បត្តិអចលនទ្រព្យមិនងាយចុះចាញ់ ប៉ុន្តែបើស្រឡាញ់អ្នកណាមួយគឺស្រឡាញ់យ៉ាងខ្លាំង។
-ខឹងច្រឡោត :
ជាមនុស្សដែលកាលនៅក្មេងខ្ចី ខ្វះភាពកក់ក្កៅ ពេលធំឡើង នឹង មាននិស្ស័យទាមទារចំណាប់អារម្មណ៍ ត្រូវការក្ដីស្រឡាញ់ភាពព្រួយបារម្ភពីអ្នកដទៃច្រើន ចូលចិត្តតបត សម្ដែងចេញនូវចរិតក្អេងក្អាង ប៉ុន្តែក្នុងចិត្តវិញ ជាមនុស្សទន់ជ្រាយ។
-ធ្វើដូចមិនមានអ្វីកើតឡើងមិនខ្វល់ :
ជាមនុស្សដែលគិតច្រើនអំពីកិត្តិយស និង មានភាពជឿជាក់ច្រើនជាងខ្លួនឯង អាចគ្រប់គ្រងស្ថានការណ៍ផ្សេងៗ ពេលមានបញ្ហាក្នុងជីវិត និង ព្យាយាមដោះស្រាយដោយខ្លួនឯង មុននឹងសុំជំនួយពីអ្នកដទៃ។
-ដើរលេង ឫជួបជុំមិត្តភក្កិ :
ជាមនុស្សស្គាល់ច្បាស់ពីខ្លួនឯង ដឹងថាខ្លូនឯងមានគោលដៅយ៉ាងណាក្នុងជីវិត ត្រូវការអ្វីយ៉ាងពិតប្រាកដ ពេលធ្វើអ្វីមួយតែងលើកតម្កើងខ្លួនឯង ទាល់តែគោលដៅនោះបានសម្រេច ជាមនុស្សគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អទោះជាឈឺចាប់ ឫទន់ខ្សោយយ៉ាងណា ក៏នឹងអត់ធ្មត់មិនព្រមចុះចាញ់ងាយៗនោះទេ។
-ធ្វើការធ្ងន់ :
អាចចាត់ទុកជាមនុស្សយកការងារកំបាំងមុខ ដើម្បីកាត់ចិត្ត ជាមនុស្សដែលស្រឡាញ់នរណាហើយ គឺស្រឡាញ់ងប់ ប៉ុន្តែ បើអស់ស្រឡាញ់នរណាហើយ ក៏កាត់ចិត្តយ៉ាងដាច់ខាតដូចគ្នា ហើយប្រសិនបើមានសេចក្ដីសុខខ្លាំង ក៏ចូលចិត្តបែងចែកឲ្យអ្នកដទៃ ព្រោះជាមនុស្សដែលស្រឡាញ់មិត្តភក្តិ និង គ្រួសារ៕