Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំវក

បុគ្គលដែលកើតក្នុងឆ្នាំវក មានខួរក្បាលឆ្លាត ថែមទាំងមានចំណេញដឹងទូលាយ។ ជាហេតុដែលធ្វើឲ្យគេអាចរកបានលុយគ្រប់កន្លែង។ ដូចនេះ ក្នុងជីវិតមិនសូវលំបាកយូរនោះឡើយ។

ឆ្នាំច

អ្នកដែលកើតក្នុងឆ្នាំច មាននិស្ស័យខ្ពស់ជាមួយមនុស្សជាច្រើន។ ជាហេតុដែលធ្វើឲ្យគេតែងតែទទួលបានជំនួយពេលដែលជួបនឹងបញ្ហាទាំងឡាយ។ ដូចនេះ ក្នុងជីវិតរបស់គេនឹងប្រមូលបានទ្រព្យមិនធម្មតាឡើយ។

ឆ្នាំរោង

មនុស្សដែលកើតក្នុងឆ្នាំរោង កើតមកនាំលាភធំមកជាមួយតែម្តង។ ជាពិសេស មិនថាគេជួបនឹងបញ្ហាអ្វីទេ សុទ្ធតែអាចដោះស្រាយបានទាំងអស់។ ជាហេតុដែលធ្វើឲ្យគេចំណេញបានលុយយ៉ាងច្រើនតែម្តង៕