Join with Health.com.kh on Telegram

ជាការពិតណាស់ យើងមិនអាចរស់ដោយមិនទទួលទានទឺកបានឡើយ។ តើពេលណាយើងគួរទទួលទានទឹក? តើយើងគួរផឹកទឹកមុនពេលចូលគេងដែរឬទេ? ខាងក្រោមនេះ គឺជាគុណប្រយោជន៍នៃការធ្វើបែបនេះ យោងតាមការចុះផ្សាយរបស់គេហទំព័រ Health Line។

យោងតាមប្រភពពីការសិក្សាឆ្នាំ២០១៤ ដែលមានចុះផ្សាយនៅលើគេហទំព័រ Health Line បានបង្ហាញថា​ ការខ្វះទឹក​ អាចជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍របស់អ្នក ហើយក៏ធ្វើឱ្យមានការរំខានដល់ការទទួលទានដំណេកផងដែរ។ ការទទួលទានទឹកមុនចូលគេង ធ្វើឱ្យមានការកើនឡើងដល់អារម្មណ៍វិជ្ជមាន និង មានអារម្មណ៍ស្ងប់ល្អ។

ការទទួលទានទឹកជួយបង្កើនចរន្តឈាមឱ្យដើរស្រួល ហើយជួយដល់ការបញ្ចេញកាកសំណល់មិនល្អ និង បង្កើនការបញ្ចេញញើស។ ការបែកញើសនឹងបណ្តាលឱ្យអ្នកបាត់បង់ជាតិទឹកមួយចំនួនពេញមួយយប់ ប៉ុន្តែវាក៏បានបញ្ចេញចោលនូវជាតិអំបិលនិងជាតិពុលដែលលើស និងសម្អាតកោសិកាស្បែកផងដែរ។

ការទទួលទានទឹកមុនពេលចូលគេង នឹងធ្វើឱ្យកោសិកាអ្នកមានសំណើមពេញមួយយប់ ហើយអាចជួយឱ្យរាងកាយកម្ចាត់ជាតិពុលដែលមិនចង់បាន។ វាក៏អាចជួយបំបាត់ការឈឺចាប់និងរមួលក្រពះផងដែរ។

ផឹកទឹក ៨កែវក្នុងមួយថ្ងៃ គឺជាគោលដៅដ៏ល្អចំពោះមនុស្សទូទៅ។ ប៉ុន្តែចំនួននោះអាចប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ទៀត។ អ្នកប្រហែលជាត្រូវការផឹកទឹកបន្ថែមទៀត អាស្រ័យលើកម្រិតសកម្មភាព អាកាសធាតុ ឬប្រសិនបើអ្នកមានផ្ទៃពោះ៕