ទោះបីជាស្គាល់និងឧស្សាហ៍ញ៊ាំប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលមិនធ្លាប់ចាប់អារម្មណ៍ពីអត្ថប្រយោជន៍ដ៏ប្រសើរនៃផ្លែឈើនេះចំពោះសុខភាពនិងសម្រស់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានទំពាំងជូរក្រហម ៖
១. ការពារស្បែកពីកម្ដៅថ្ងៃខ្លាំង
ផ្លែឈើនេះមានផ្ទុកសារធាតុ Quercetin ដែលជួយកាត់បន្ថយការខូចខាត DNA ដែលបណ្ដាលមកពីកាំរស្មីព្រះអាទិត្យ។
២. ប្រឆាំងដំណើរការនៃភាពចាស់តាមវ័យរបស់ស្បែក
សំបកនិងគ្រាប់នៃទំពាំងបាយជូរក្រហមមានផ្ទុកសម្បូរទៅដោយសារធាតុ resveratrol ដែលគ្រប់គ្រងដំណើរការនៃភាពចាស់តាមវ័យ។ សារធាតុប្រឆាំងអុកស៊ីតកម្ម resveratrol ក៏មានឥទ្ធិពលជួយរក្សាសុខភាពស្បែកគួរឱ្យកត់សម្គាល់។
៣. កាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែង
នោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃសារធាតុ resveratrol ដែលជួយទប់ស្កាត់ជំងឺមហារីកលំពែង។ សារធាតុ resveratrol ក៏ជួយកាត់បន្ថយការរលាកក្នុងរាងកាយនិងទប់ស្កាត់ការបំផ្លាញសសៃឈាមទៅលំពែងដែលផ្គត់ផ្គង់សារធាតុចិញ្ចឹម រួមទាំងអុកស៊ីសែន។
៤. ធ្វើឱ្យការមើលឃើញកាន់តែមានលក្ខណៈប្រសើរឡើង
ទំពាំងបាយជូរក្រហមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសសារធាតុ resveratrol ដែលជួយរារាំងអង់ហ្ស៊ីមមួយចំនួនដែលបង្កការបំផ្លាញដល់ជាលិកា។
៥. ពង្រឹងសុខភាពបេះដូង
សារធាតុ Flavonoids និងសារធាតុ resveratol ក្នុងទំពាំងបាយជូរក្រហម គឺល្អណាស់សម្រាប់ទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង ព្រមទាំងបញ្ហាសម្ពាធឈាមឡើងខ្ពស់ផងដែរ។
៦. ធ្វើថាមពលខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង
នេះក៏ព្រោះតែសារធាតុ Resveratrol ក្នុងផ្លែឈើនេះជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល។
៧. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សារធាតុ Resveratrol នៃទំពាំងបាយជូរក្រហមមានឥទ្ធិពលវិជ្ជមានលើការគ្រប់គ្រងជំងឺមហារីក ពិសេស គឺជំងឺំមហារីកស្បែក និងការពារស្បែកពីគ្រោះថ្នាក់នៃកាំរស្មីយូវី ឬកម្ដៅថ្ងៃ។
៨. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
សមត្ថភាពដ៏ប្រសើរមួយទៀតនៃទំពាំងបាយជូរក្រហម គឺជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។
៩. ទប់ស្កាត់ជំងឺភ្នែកឡើងបាយ
សារធាតុ Flavonoids ក្នុងទំពាំងបាយជូរក្រហមអាចជួយបន្ថយនិងកម្ចាត់រ៉ាឌីកាល់សេរីទប់ស្កាត់ហានិភ័យនៃជំងឺភ្នែកឡើងបាយ៕