​នរណា​ខ្លះ មិន​ចូល​ចិត្ត​ដក​រោម​? មនុស្ស​ច្រើន​ណាស់ មិន​ចូល​ចិត្ត​ដក​រោមដៃ រោម​ជើង រោម​ក្លៀក … នោះឡើយ ពីព្រោះ​តែ​ពួកគេ​ខ្លាច​ឈឺ និង​បង្ក​បញ្ហា ចំពោះ​សុខភាព​ស្បែក​។ ប៉ុន្តែ តើ​អ្នកដឹង​ច្បាស់​ឬទេ​ថា ការដក​រោម ផ្តល់​ផល​ល្អ ឬ​អាក្រក់​ទៅ​?

​ការដក​រោម អាច​មាន​ផល​ល្អ ដូចជា ៖
-​ ​ធ្វើឲ្យ​ស្បែក​មានស​ភាពរលោង​
-​ ​ការពារ​រោម​ដុស​យូរពេក​
-​ ​កម្ចាត់​ការ​រលាក​ស្បែក និង​ស្នាម​ជាំ​ដោយសារ​កម្តៅថ្ងៃ​
-​ ​ព្យាបាល​ការ​រលាក​ស្បែក​
-​ ​ធ្វើឲ្យ​ស្បែកស​ជាង​មុន​។​

​ក្រៅ​ពី​អត្ថប្រយោជន៍​ខាង​លើ ការដក​រោម ក៏​អាច​បង្ក​ជា​បញ្ហា ចំពោះ​សុខភាព​ស្បែក និង​សុខភាព​ទូទៅ​ផង​ដែរ ដូចជា ៖

​បាត់បង់​ភាពយឺត និង​ភាពទន់ភ្លន់​
​ក្រៅ​ពី​បញ្ហា​នេះ ស្បែក​អ្នក​ក៏​អាច​ជួប​បញ្ហា​ជ្រីវជ្រួញ រមាស់ និង​បាត់បង់​សំណើម​ផងដែរ​។​

​កន្ទួល និងរ​មាស់​ស្បែក​
​បន្ទាប់​ពី​ដក​រោម​រួច ស្បែក​អ្នក​អាច​នឹង​ឡើង​ក្រហម និងរ​មាស់ ហើយ​ឈាន​ទៅរក ការឆ្លង​មេរោគ​ថែមទៀត​ផង​។ យ៉ាងណាមិញ បើ​អ្នក​ជួប​បញ្ហា​នេះ អ្នក​អាច​ស្អំ​ស្បែក នឹង​ទឹកកក​បាន​។​

​ការឆ្លង​មេរោគ​
​បញ្ហា​ដែល​គេ​ឧស្សាហ៍​ជួបប្រទះ​ដែរ គឺ​ការឆ្លង​មេរោគ ដែល​ធ្វើ​ស្បែក​អ្នក​រមាស់ ឬ​ឡើង​ក្រហម​ខ្លាំង​យូរថ្ងៃ​។​

​ស្បែក​មិន​ដុស​
​នេះ​ជា​បញ្ហា​ដែល​គេ​ជួប​ញឹកញាប់ គឺថា ក្រោយពេល​ដក​រួច រោម ឬ​សក់​នឹង​ស្ទះ នៅ​រន្ធ​ញើស​ដែល​អ្នក​បាន​ដក ដែល​ជា​ហេតុ​ធ្វើឲ្យ​ពកជា​ដុំ ឡើង​ខ្មៅ ឬ​ក្លាយជា​ខ្ទុះ​តូចៗ​ទៀតផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង