បើអ្នកមានអាការៈដូចខាងក្រោម អ្នកគួរតែទៅពិនិត្យជាបន្ទាន់ ព្រោះប្រហែលជាបេះដូងអ្នកមានបញ្ហាហើយ។ តើមានអាការៈអ្វីខ្លះទៅ?

  1. ការដកដង្ហើមមិនស្រួល តឹងទ្រូង ឬឈឺជាដើម ប៉ុន្តែឈឺក្នុងរយៈពេលខ្លីទេ យូរបំផុតគឺ១វិនាទី។
  2. ជួកកាលវាអាចឈឺពីទ្រូងមុខ ទៅដល់ក្រោយក៏មានដែរ។
  3. បើបេះដូងអ្នកមានបញ្ហា ដៃខាងឆ្វេងអ្នកអាចចុក ស្ពឹក ឬឈឺ ព្រោះសសៃនៃដៃឆ្វេង និងសសៃនៃបេះដូងអ្នកដើរផ្លូវតែមួយទេ ដូចនេះវាអាចជាសញ្ញាដែលប្រាប់អ្នកថាបេះដូងអ្នកត្រូវការជួបគ្រូពេទ្យហើយ។
  4. បើបេះដូងអ្នកមិនស្រួល វានឹងប៉ះពាល់ដល់ក្រពះអ្នក ធ្វើឱ្យក្រពះរបួស នោះលទ្ធភាពនៃការរំលាយអាហារនឹងធ្លាក់ចុះ ជាហេតុធ្វើឱ្យក្រពះរំលាយអាហារមិនបានល្អ។
  5. អ្នកនឹងតែងតែមានអារម្មណ៍អស់កម្លាំង។
  6. បើបេះដូងអ្នកមានបញ្ហា អ្នកនឹងមានអារម្មណ៍ថាឆាប់ភ័យ ហើយយប់ឡើងមិនងាយគេងលក់ទេ ថែមទាំងតែងតែយល់សុបិន្តអាក្រក់ទៀតផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង