ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងល់នេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
បុគ្គលដែលកើតក្នុងឆ្នាំរកា ក្នុងខែ៦ នឹងអាចជួបទេវតាទ្រព្យ ដោយធ្វើឲ្យទ្រព្យក្នុងផ្ទះប្រែជាច្រើនជាងមុន។ ជាពិសេស អ្នកក៏អាចប្រមូលបានផលពីការបណ្តាក់ទុនទាំងឡាយផងដែរ។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ ក្នុងខែក្រោយ នឹងអាចទទួលបានផលធំពីការងារទាំងឡាយ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានទេវតាទ្រព្យបញ្ជូនទ្រព្យធំមកឲ្យដល់ផ្ទះផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនកើតទុក្ខទៀតទេ។
ឆ្នាំមមី
មនុស្សដែលកើតក្នុងឆ្នាំមមី ក្នុងខែ៦ នឹងមានលាភក្រៅចូលមកក្នុងផ្ទះ។ ជាពិសេស បញ្ហាទាំងឡាយក៏អាចដោះស្រាយបានលឿនផងដែរ។ ជាហេតុដែលធ្វើឲ្យគេអាចរស់នៅបានយ៉ាងស្រួល៕