ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យម្តាយក្មេក និងកូនប្រសារមិនចងគំនុំគ្នា។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែទុកគ្នាជាមិត្តភក្តិ ទើបអាចចុះសម្រុងគ្នា ព្រោះមិត្តភក្តិ គឺជាបុគ្គលដែលអាចនិយាយរឿងក្នុងចិត្តប្រាប់គ្នា ហើយសប្បាយចិត្ត និងពិបាកចិត្តជាមួយគ្នា។ ដូចនេះ បើអ្នកអាចរក្សាទំនាក់ទំនងបែបនេះ នឹងអាចរស់នៅជាមួយគ្នាដោយគ្មានបញ្ហា។
- អ្នកគួរតែទុកចន្លោះខ្លះដល់គ្នា ព្រោះចន្លោះនេះ អាចធ្វើឲ្យអ្នកទាំងពីរមានកន្លែងសម្រាប់ដកដង្ហើម ទើបមិនបញ្ចេញកំហឹងដាក់គ្នា ធ្វើឲ្យមិនសប្បាយចិត្តទាំងសងខាង។
- អ្នកគួរតែគោរពការអប់រំកូន មានន័យថា អ្នកអាចទទួលយកការអប់រំរបស់ម្តាយក្មេក ហើយម្តាយក្មេក អាចទទួលយកការអប់រំរបស់អ្នកចំពោះកូន។ ការចេះគោរពគ្នាបែបនេះ នឹងធ្វើឲ្យអ្នកមិនឈ្លោះប្រកែកគ្នាឡើយ។
- អ្នកទាំងពីរក៏អាចពិភាក្សាគ្នាពីការអប់រំកូនជាមួយគ្នាដែរ ព្រោះការពិភាក្សាមួយនេះ អាចបង្កើនមនោសញ្ចេតនាអ្នកបាន ថែមទាំងមិនធ្វើឲ្យអ្នកមានគំនិតខ្វែងគ្នាឡើយ។
- អ្នកគួរតែចេះប្រើចិត្តប្រៀបនឹងចិត្ត ទើបអ្នកអាចយល់អារម្មណ៍គ្នា។ ដូចនេះ អ្នកនឹងអាចរស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយ ដោយគ្មានបញ្ហាណាអាចកើតឡើងបានឡើយ៕