មានពាក្យសម្តីមួយចំនួន អ្នកមិនអាចនិយាយ ឬច្រឡំនិយាយនៅចំពោះមុខកូនឡើយ ព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍កូនជាខ្លាំង។ តើមានពាក្យអ្វីខ្លះទៅ?
“កូនល្ងង់ណាស់ ពិតជាគ្មានប្រយោជន៍មែន”
ប្រសិនជាអ្នកមិនចង់ឲ្យកូនក្លាយជាក្មេងដែលមានជំងឺផ្លូវចិត្ត ហើយឆ្លាត អ្នកមិនត្រូវនិយាយពាក្យខាងលើដាក់កូនឡើយ ដោយអ្នកអាចសរសើរថាគេមិនល្ងង់ទេ។
“បិតមាត់ ឈប់តមាត់”
នៅពេលដែលកូនតមាត់ជាមួយអ្នក អ្នកមិនអាចប្រើពាក្យខាងលើនិយាយដាក់គេនោះទេ អ្នកត្រូវតែស្វែងរកវិធីផ្សេងដើម្បីអប់រំកុំឲ្យគេមានទង្វើនេះទៀត។
“ថ្លើមធំណាស់ ហ៊ានធ្វើរឿងនេះ”
នៅពេលដែលកូនធ្វើខុស អ្នកគួរតែអប់រំតាមសម្រួល ដោយមិនត្រូវប្រើពាក្យនេះមកនិយាយអប់រំគេទេ ព្រោះវាអាចធ្វើឲ្យកូនកាន់តែខ្លាចថែមទៀត។
“កូនធ្វើខុសទៀតហើយ ល្ងង់មេស”
មនុស្សគ្រប់រូបតែងតែមានកំហុសជានិច្ច គ្មាននរណាអាចធ្វើត្រូវរហូតនោះទេ ដូចនេះពេលដែលកូនធ្វើអ្វីខុស អ្នកមិនអាចប្រើពាក្យនេះបានឡើយ អ្នកគួរតែលើកទឹកចិត្តកូនដើម្បីឲ្យគេខំប្រឹងទៀតទើបល្អ។
“គិតតែពីលេង មិនខំរៀនទេ”
វិធីនៃការធ្វើឲ្យកូនខំរៀនគឺមានច្រើនណាស់ ដូចនេះអ្នកអាចធ្វើតាមវិធីទាំងនោះបាន ដោយមិនត្រូវប្រើពាក្យនេះសូម្បីតែម្តងទេ បើអ្នកប្រើ វានឹងអាចធ្វើឲ្យកូនកាន់តែមិនខំរៀន ហើយគិតតែពីលេងតែមួយគត់ ដើម្បីប្រឆាំងនឹងអ្នក៕