ការឈឺនៅទីនេះសម្តៅដល់ជំងឺផ្សេងៗគ្នា ហើយការតមអាហារក៏មានលក្ខណៈខុសគ្នាដែរ មានជំងឺខ្លះអ្នកអាចបរិភោគអាហារប្រភេទនេះ ឯជំងឺខ្លះមិនអាចឡើយ។ ដូចនេះតើជំងឺអ្វីគួរតែតមអាហារអ្វីទៅ?
ជំងឺក្អក
នៅពេលដែលអ្នកក្អក អ្នកមិនអាចពិសារអាហារមួយចំនួនដូចជា ៖ ការ៉េម ក្រូចឃ្វិច អាហារដែលបំពងខ្លាញ់ អាហារដែលដុត ឬអាំង អាហារដែលហិរ សណ្តែកដី ស្រា និងបង្អែមបានទេ។
ជំងឺរលាកក្រពះ
អាហារដែលអ្នកមិនអាចពិសារបានមាន ៖ អាហារដែលត្រជាក់ គ្រឿងសមុទ្រ អាហារដែលជូរ បង្អែម អាហារដែលមានខ្លាញ់ច្រើន ស្រា ម្ទេស និងបាយដំណើប។
ជំងឺបេះដូង
នៅពេលដែលអ្នកមានជំងឺបេះដូង អ្នកគួរតែកុំផឹកតែ និងកាហ្វេច្រើនពេក ហើយមិនត្រូវបរិភោគអាហារច្រើនពេកដែរ ម្យ៉ាងទៀតអាហារដែលមានកាឡូរីខ្ពស់ និងប្រៃពេកក៏មិនអាចពិសារបានដូចគ្នា។
ជំងឺទឹកនោមផ្អែម
នៅពេលដែលអ្នកមានជំងឺប្រភេទនេះ អ្នកមិនអាចបរិភោគពពួកសណ្តេក បង្អែម ស្រា អាហារដែលមានខ្លាញ់ច្រើន អាហារដុតឬអាំងជាដើម។
ជំងឺខ្វះឈាម
នៅពេលដែលអ្នកខ្វះឈាម អ្នកមិនអាចពិសារពោត ហើយត្រូវតែហាត់ប្រាណឲ្យបានច្រើន។
ជំងឺលើសសម្ពាធឈាម
នៅពេលដែលអ្នកមានជំងឺលើសសម្ពាធឈាមនេះ អ្នកមិនអាចពិសារប្រៃពេកទេ ហើយស៊ុតផ្នែកលឿងក៏មិនអាចប៉ះដូចគ្នា ជាពិសេសពពួកថ្លើមសត្វ៕