Join with Health.com.kh on Telegram

យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការជក់បារីនាំគ្រោះថ្នាក់ដល់សុខភាព តែចំពោះការសិក្សាថ្មីនេះ បានរកឃើញអ្វីថ្មីមួយទៀត។

ក្រុមអ្នកស្រាវជ្រាវចក្រភពអង់គ្លេស និយាយថា អ្នកជក់បារីមានការប្រឈមជាមួយនឹងជម្ងឺគាំងបេះដូង ជាងអ្នកមិនជក់សោះឬក៏អ្នកដែលធ្លាប់ជក់។ តែការប្រឈមនេះ កើតមានឡើងភាគច្រើនលើអ្នកជក់វ័យក្រោម ៥០ឆ្នាំ។

ការសិក្សាស្រាវជ្រាវនេះ បានធ្វើការសិក្សាទៅលើ អ្នកមកព្យាបាលជម្ងឺបេះដូង ចំនួន១៧០០នាក់។ គេបានឃើញថា ជាងពាក់កណ្តាលនៃអ្នកជម្ងឺបេះដូងទាំងអស់ជាអ្នកកំពុងជក់បារី ជាង១ភាគ៤ជាអ្នកធ្លាប់ជក់បារី ហើយក្រៅពីនេះសុទ្ធតែជាអ្នកមិនធ្លាប់ជក់សោះ។

ការសិក្សាខាងលើ បានទាញសេចក្តីសន្និដ្ឋានថា អ្នកដែលកំពុងជក់បារី មានការប្រឈមនឹងជម្ងឺបេះដូង ៣ដង ប្រៀបទៅនឹងអ្នកដែលមិនជក់។

រីឯអ្នកជក់បារីវ័យក្រោម៥០ឆ្នាំវិញ មានការប្រឈមរហូតដល់ ៨ដង ធៀបទៅនឹងអ្នកដែលមិនជក់សោះ៕