Join with Health.com.kh on Telegram

តាមប្រភពព័ត៌មាន Newsbeat Social បានឲ្យដឹងថា ការជក់បារីអេឡិចត្រូនិច អាចធ្វើឲ្យមនុស្សជុំវិញខ្លួនចង់ប្រឡូកក្នុងការជក់បារីដែរ។

ការជក់បារីអេឡិចត្រូនិក ត្រូវបានមនុស្សគ្រប់គ្នាទទួលស្គាល់ថាជាវិធីផ្តាច់បារីយ៉ាងមានប្រសិទ្ធភាព។ តែបើយោងតាមការសិក្សាថ្មី ដោយសាកលវិទ្យាល័យឈីកាហ្គោ បានឲ្យដឹងថា ការជក់បារីប្រភេទនេះអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនមានអារម្មណ៍ចង់ជក់បារីដែរ។

នៅក្នុងការពិសោធន៍ អ្នកស្រាវជ្រាវបានយកមនុស្សពេញវ័យ ដែលជាអ្នកជក់បារី ចំនួន១០៨នាក់ មកឲ្យមានទំនាក់ទំនងជាមួយក្រុមមនុស្សពីរក្រុម។ ក្រុមម្ខាងគឺជាក្រុមអ្នកជក់បារីធម្មតា និង ម្ខាងទៀតជាអ្នកជក់បារិអេឡិចត្រូនិច។ លទ្ធផល គឺមានភាពស្មើគ្នា។ ពោលគឺមនុស្សទាំង១០៨នាក់នោះ មានចិត្តចង់ជក់បារីដូចគ្នាទាំងពីរក្រុម។

អ្នកដឹកនាំការសិក្សាស្រាវជ្រាវខាងលើ បានប្រាប់តាមអ៊ីម៉ែលទៅ Huffington Post ថា៖ “ការរកឃើញរបស់ពួកយើង អាចនិយាយបានថា អ្នកជក់បារីទាំងអស់ចង់ផ្តាច់ខ្លួន ពីអ្នកជក់បារីធម្មតា និង អ្នកជក់បារីអេឡិចត្រូនិច។”

ការសិក្សាធ្វើឲ្យយើងដឹងថា ការមានទំនាក់ទំនងជាមួយនឹងអ្នកជក់បារីអេឡិចត្រូនិចអាចធ្វើឲ្យអ្នកជក់បារីពិបាកនឹងផ្តាច់ ទោះបីជាបារីអេឡិចត្រូនិចមិនមានសារធាតុថ្នាំជក់ដូចបារីធម្មតាក៏ដោយ៕