តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ការមើលវីឌីអូអាសអាភាសច្រើនពេក អាចធ្វើឲ្យបុរសលែងឡើងរឹងនៅពេលរួមភេទជាមួយនឹងដៃគូមែនទែន។
ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ការមើលរឿងសិចច្រើនពេកអាចធ្វើឲ្យមានបញ្ហាផ្លូវភេទនិងចិត្ត ចំពោះបុរស។ ជាពិសេសគឺពាក់ព័ន្ធទៅនឹងការឡើងរឹងនៃប្រដាប់ភេទបុរស។
តែបើចំពោះនារីវិញ គឹមិនសូវមានការប៉ះពាល់ទេ ទោះបីជាមើលរឿងប្រភេទនេះច្រើនក៏ដោយ។
លទ្ធផលស្រាវជ្រាវនេះ ត្រូវបានធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំវិទ្យាសាស្រ្តប្រចាំឆ្នាំលើកទី១១២ នៃសមាគមផ្លូវទឹកម៉ូត្រអាមេរិក។ វាបានផ្អែកទៅលើការសាកសួរទៅលើបុរសនិងនារី អំពីទម្លាប់នៃការមើលរឿងសិចរបស់ពួកគេ។
អ្នកស្រាវជ្រាវបានឲ្យក្រដាសសំនួរទៅនារីចន្លោះអាយុ២០ទៅ៤០ឆ្នាំ ដែលជាអ្នកជម្ងឺនៅគ្លីនិកព្យាបាលទឹកម៉ូត្ររបស់កងទ័ព។ ក្រដាសសំនួរនេះដែរ ក៏ត្រូវបានចែកជូនដល់អ្នកជម្ងឺបុរសចំនួន៣១២នាក់ ដែលស្ថិតនៅចន្លោះអាយុដូចគ្នាទៅនឹងនារី។
លទ្ធផលដែលទទួលបានគឹពិតជាមានការកត់សម្គាល់យ៉ាងខ្លាំងទៅលើខាងបុរស។ ខាងនារីមិនសូវជាមានបញ្ហាទេ។ មានបុរស ៤% ក្នុងចំនោមបុរសដែលគេសាកសួរ ចូលចិត្តប្រើដៃខណៈពេលមើលរឿងសិច ជាងរួមភេទជាមួយនឹងដៃគូ។
លោកវេជ្ជបណ្ឌិត Joseph Alukal ដែលជាប្រធានខាងផ្នែកសុខភាពបន្តពូជបុរស នៅសាកលវិទ្យាល័យញូវយ៉ក បានមានប្រសាសន៍ថា ការមើលរឿងសិចក៏អាចធ្វើឲ្យបុរសមានជម្ងឺថប់អារម្មណ៍ដែរ ព្រោះពួកគេអាចនឹងប៉ងចង់ធ្វើដូចទៅនឹងតួអង្គក្នុងរឿង តែធ្វើមិនបានដូច៕