Join with Health.com.kh on Telegram

ឡើងស្លេសខ្លាំងអាចនឹងផ្ដល់ភាពពិបាកក៏ដូចជាការរំខានគួរឱ្យធុញនៅពេលស្លេសប្រែជាមានសភាពខាប់និងស្អិតៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភបញ្ហានេះ គឺងាយស្រួលនឹងដោះស្រាយបានណាស់! គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះធម្មជាតិកម្ចាត់ស្លេសឆាប់រហ័ស ៖

១. ទឹកឃ្មុំនិងម្សៅ Baking soda

រូបមន្តនេះល្អសម្រាប់អ្នកដែលមានជំងឺផ្ដាសាយនិងអ្នកដែលចង់កម្ចាត់ស្លេសចេញពីសួត។ អ្វីដែលអ្នកត្រូវការ គឺទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ម្សៅ Baking soda (អាចរកទិញបាននៅតាមបណ្ដាផ្សារទំនើប) កន្លះស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ដំណក់ និងទឹកក្ដៅឧណ្ហៗ ១កែវ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយគ្រឿងផ្សំទាំងអស់ចូលក្នុងកែវទឹកនិងកូរឱ្យរលាយសព្វចូលគ្នា សឹមក្រេបទទួលទាន។ អនុវត្តឱ្យបានទៀងទាត់ដើម្បីសម្អាតសួតនិងជួយបញ្ឈប់ក្អក។

២. ទឹកអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។

៣. ក្រូចឆ្មារនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានទាន់ក្ដៅឧណ្ហៗ។ ចូរព្យាយាមទទួលទានឱ្យបាន ៣ ដងក្នុងមួយថ្ងៃរហូតដល់ស្រឡះបំពង់ក។

៤. រមៀត

អ្នកអាចលាយអំបិល ១ចិបជាមួយម្សៅរមៀត ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។

៥. ខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺហាន់ខ្ញីជាចំណិតៗ បន្ទាប់មកដួសខ្ញីដែលហាន់រួច១ ស្លាបព្រាបាយដាក់ចូលក្នុងទឹកក្ដៅមួយពែង។ ឆុងសម្រាប់រយៈពេលពី ៥ ទៅ ៧ នាទី សឹមត្រងកាកចេញ។ អ្នកអាចបន្ថែមទឹកឃ្មុំក្នុងល្បាយរួចក្រេបទទួលទានពេញមួយថ្ងៃ។

៦. រួមបញ្ចូលអាហារមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ

ដើម្បីកាត់បន្ថយស្លេសអ្នកគួររួមបញ្ចូលត្រីសម្បូរខ្លាញ់ (ត្រីសាលម៉ុន, ត្រីធូណា និងត្រីសាឌីន), ល្ពៅ, ម្នាស់, ផ្លែប៉ោម, ក្រូចឆ្មារ, ត្រសក់, ខ្ញី, ខ្ទឹមបារាំង, ខ្ទឹមស, តែផ្កា Chamomile និងប្រេងអូលីវជាដើមក្នុងរបបអាហារប្រចាថ្ងៃ។

៧. ញើសសំបោរ

ញើសសំបោរ ប៉ុន្តែកុំលេបស្លេសចូល។ ញើសដោយថ្នមៗដើម្បីចៀសវាងគ្រោះថ្នាក់៕