មានកូនក្មេងមួយចំនួនតែងតែរករឿងនៅពាក់កណ្តាលយប់ដោយមិនអាចគេងលក់ដល់ភ្លឺឡើយ ដូចនេះអ្នកម្តាយក៏មិនអាចគេងបានដែរ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំកាលវិភាគមួយចំនួនដែលអាចធ្វើឲ្យកូនអ្នកអាចគេងលក់ដល់ព្រឹក ហើយមិនរករឿងនៅពាក់កណ្តាលយប់ទេ។
នៅពេលដែលដល់ម៉ោង៨:៣០យប់ អ្នកត្រូវតែនាំគេទៅងូតទឹក លុះដល់ម៉ោង៨:៤៥នាទីគឺជាពេលវេលាដែលអ្នកអាចកំដរគេលេងបាន ប៉ុន្តែមិនត្រូវលេងខ្លាំងពេកទេ ព្រោះបើកូនសប្បាយចិត្តជ្រុល វាអាចប៉ះពាល់ដល់អារម្មណ៍របស់កូន ជាហេតុដែលអាចធ្វើឲ្យកូនមិនអាចគេងលក់បាន ដោយសារតែអារម្មណ៍សប្បាយទាំងនោះនៅតែដក់ជាប់ក្នុងចិត្តគេ ហើយដល់ម៉ោង៩អ្នកអាចឲ្យគេបៅទឹកដោះគោដើម្បីត្រៀមខ្លួនចូលគេង នោះនៅពាក់កណ្តាលយប់ វាអាចជួយកាត់បន្ថយអត្រានៃការទារបៅទឹកដោះគោបាន ហើយបើអ្នកមិនដាស់ឲ្យគេបៅ នោះគេនឹងអាចគេងដល់ម៉ោង៩ព្រឹកជាមិនខានឡើយ អ្នកអាចសាកល្បងអនុវត្តតាមកាលវិភាគនេះបាន ថាមិនត្រូវអ្នកអាចគេងលក់ដល់ភ្លឺ៕