ក្លិនក្រអូបពីផ្កាមានឥទ្ធិពល ជួយសម្រួលអារម្មណ៍ ប្តូរពីភាពអស់កម្លាំង មកជាភាព ស្រស់ស្រាយបាន។ តាមលទ្ធផលនៃការស្រាវជ្រាវ បានឲ្យដឹងថា នៅក្នុងពេលគេងលក់ ការចងចាំនឹងត្រូវ រួមផ្តុំតែមួយ ដែលក្លិនក្រអូបស្រាលៗ របស់ផ្កាកូលាបអាចជួយ ជំរុញឲ្យការធ្វើឲ្យចងចាំ មានប្រសឹទ្ធភាពខ្ពស់ ជាពិសេសការចងចាំ នៅក្នុងការសិក្សា។

ក្រៅពីក្លិនផ្កាកូលាប នៅមាន៥ក្លិនទៀតដែល ផ្តល់ភាពក្រអូប និងជួយបង្កើនថាមពល ខួរក្បាល ដែលនៅក្នុងនោះរួមមាន ក្លិនជីអង្កាមជាដើម ដែលវាអាចជួយជំរុញ ប្រព័ន្ធប្រសាទកណ្តាល ជួយដោះស្រាយបញ្ហា នៅក្នុងការស្តាប់ និងការមើលឃើញ ជួយកម្ចាត់អារម្មណ៍ ស្ពឹកស្រពន់ ធ្វើឲ្យមានភាព ស្ទុះស្ទាក្នុងការចងចាំរឿងរ៉ាវ និងជំរុញការចងចាំ ឲ្យមានភាពប្រសើរឡើង។

ចំនែកឯក្លិនផ្កាឡាវ៉េនដឺ ក្លិនក្រូចឆ្មា និងក្លិនក្រូចផ្សេងទៀត អាចជួយជំរុញការ បញ្ចេញសារធាតុ ទំនាក់ទំនងប្រសាទ ជួយបន្ថយ ភាពតានតឹង និងស្រ្តេស។
ដោយសារតែក្លិន អាចបញ្ចួនទៅកាន់ខួរក្បាល បានលឿនជាងចរន្ត ប្រសាទផ្សេងៗ ទើបគេនិយមចម្រាញ់ ឬកែច្នៃផ្កា ឬ ផ្នែកផ្សេងៗ នៃរុក្ខឪសថ ខាងលើ ដើម្បីទាក់ទាញយក ក្លិនក្រអូបស្រាលៗទាំងនេះ មកជួយសម្រួលអារម្មណ៍ ឲ្យមានតុល្យភាព៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង