នៅពេលដែលឆ្អឹងកូនលូតលាស់បានល្អ នោះមានន័យថាកូនអាចនឹងមានកម្ពស់ខ្ពស់ ហើយមិនទាបឡើយ ដូចនេះតើគួរតែធ្វើដូចម្តេចទើបកូនអាចមានឆ្អឹងរឹងមាំដែលអាចធ្វើឲ្យកូនខ្ពស់នោះ?
ក្តោកក្តាប់ពេលវេលាឲ្យបានល្អ
ដំណាក់កាលលូតលាស់ឆ្អឹងដ៏ខ្ពស់របស់កូនស្រីគឺនៅអាយុ១៨ឆ្នាំ រីឯកូនប្រុសវិញនៅអាយុ២០ឆ្នាំ ដូចនេះមុនដំណាក់កាលនេះ អ្នកត្រូវតែក្តោកក្តាប់ពេលវេលានៅមុនអាយុនេះឲ្យបានល្អ ដោយធ្វើយ៉ាងណាឲ្យឆ្អឹងកូនអាចលូតលាស់បានល្អនៅពេលដែលគេមានអាយុ១៨ និង២០ឆ្នាំ។
អ្នកត្រូវធ្វើជាគំរូល្អ
អ្នកត្រូវតែធ្វើជាគំរូដ៏ល្អរបស់កូន ដោយនាំកូនបរិភោគអាហារដែលមានសារធាតុចិញ្ចឹម និងហាត់ប្រាណ ម្យ៉ាងទៀតនៅពេលដែលពិសារបាយ អ្នកត្រូវតែនាំកូនផឹកទឹកដោះគោមួយកែវ ហើយម្យ៉ាងទៀតអ្នកត្រូវតែឲ្យកូនញ៉ាំអាហារដែលមានកាលស្យូមឲ្យបានច្រើន ទើបគេអាចមានរាងខ្ពស់បាន។
ហាត់ប្រាណ
អ្នកត្រូវតែលើកទឹកចិត្តឲ្យកូនស្រលាញ់ការហាត់ប្រាណ ដូចជា ៖ រត់ រាំ ទាត់បាល់ ដើរហាត់ប្រាណជាដើម ជាងនេះទៅទៀត អ្នកអាចឲ្យកូនហែលទឹក ឬជិះកង់ក៏បានដែរ ទាំងអស់នេះសុទ្ធតែជាចលនាហាត់ប្រាណដែលអាចធ្វើឲ្យឆ្អឹងកូនលូតលាស់បានល្អ។
មិនត្រូវឲ្យកូនអង្គុយយូរ
អ្នកមិនត្រូវឲ្យកូនអង្គុយមើលទូរទស្សន៍យូរ ឬអង្គុយលេងយូរនោះទេ ព្រោះវាសុទ្ធតែជាទង្វើដែលប៉ះពាល់ដល់ឆ្អឹងកូនខ្លាំងណាស់។
មិនត្រូវផ្ទុករបស់ដែលគ្មានកាលស្យូម
អ្នកមិនត្រូវផ្ទុកភេសជ្ជៈដែលគ្មានកាលស្យូម ដូចជា ទឹកក្រូចដែលមានជាតិហ្គែសទុកក្នុងទូរទឹកកកនោះទេ ព្រោះកូនអាចផឹកច្រើនជាងទឹកដោះគោ ដោយសារតែឆ្ងាញ់ជាងទឹកដោះគោ ដូចនេះកូនអាចនឹងមិនព្រមផឹកទឹកដោះគោនោះទេ ជាហេតុដែលមិនអាចធ្វើឲ្យឆ្អឹងកូនលូតលាស់បានល្អឡើយ៕