ជំងឺលើសសម្ពាធឈាមមានពីរប្រភេទ ។ ប្រភេទនីមួយៗមានមូលហេតុខុសគ្នា ។
១. ជំងឺលើសសម្ពាធឈាមដោយផ្ទាល់ (Primary Hypertension) ៖ ជំងឺលើសឈាមដោយផ្ទាល់ វិវឌ្ឍទៅតាមពេលវេលាដោយគ្មានមូលហេតុដែលអាចកំណត់បាន (មិនអាចដឹងច្បាស់ថា មកពីអ្វី) ។ មនុស្សភាគច្រើនមានជំងឺលើសឈាមប្រភេទនេះ ។ នេះបើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត Jason A. Logan នៃកម្មវិធី ទៅពេទ្យ ដែលជាកម្មវិធីពិគ្រោះនិងព្យាបាល ជំងឺអនឡាញ ។ លោកវេជ្ជបណ្ឌិត Jason A. Logan ដែលធ្វើការនៅ គ្លីនិក Singapore Medical Center ( Cambodia) Education ផងដែរនោះ បានពន្យល់ថា ក្រុមអ្នកស្រាវជ្រាវនៅតែមិនទាន់ច្បាស់ថា តើយន្តការអ្វីខ្លះដែលធ្វើឱ្យសម្ពាធឈាមកើនឡើងយឺតៗទៅតាមវ័យបែបនេះ ។
ការរួមបញ្ចូលគ្នានៃកត្តាជាច្រើន អាចត្រូវបានគេចាត់ទុកថា ជាមូលហេតុដែលរួមមាន ៖
-ហ្សែន ៖ មនុស្សមួយចំនួនមានហ្សែន ដែលងាយនឹងកើតជំងឺលើសសម្ពាធឈាម ។ នេះអាចមកពីការផ្លាស់ប្តូរហ្សែន ឬភាពមិនប្រក្រតីនៃហ្សែន ដែលទទួលបានពីឪពុកម្តាយរបស់អ្នក ។
-ការផ្លាស់ប្តូររូបរាងកាយ ៖ ប្រសិនបើមានអ្វីមួយនៅក្នុងខ្លួនរបស់អ្នកផ្លាស់ប្តូរ អ្នកអាចចាប់ផ្តើមមានបញ្ហាពាសពេញរាងកាយ ។ ជំងឺលើសឈាមអាចជាបញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះ ។ ឧទាហរណ៍ គេគិតថា ការផ្លាស់ប្តូរមុខងារតម្រងនោមរបស់អ្នកដោយសារភាពចាស់ជរា អាចធ្វើឱ្យប៉ះពាល់ដល់តុល្យភាពអំបិល និងអង្គធាតុរាវ ។ ការផ្លាស់ប្តូរនេះអាចបណ្តាលឱ្យសម្ពាធឈាមក្នុងខ្លួនរបស់អ្នកកើនឡើង ។
-បរិស្ថាន ៖ របៀបរស់នៅមិនល្អដូចជាកង្វះសកម្មភាពរាងកាយ និងរបបអាហារមិនល្អ អាចធ្វើឱ្យប៉ះពាល់ដល់រាងកាយរបស់អ្នក ។ ជម្រើសនៃរបៀបរស់នៅអាចនាំឱ្យមានបញ្ហាលើសទម្ងន់ ។ ការលើសទម្ងន់ ឬធាត់ពេកអាចបង្កើនហានិភ័យនៃជំងឺលើសឈាម ។
២. ជំងឺលើសសម្ពាធឈាមមិនផ្ទាល់ (Secondary Hypertension) ៖ ជំងឺលើសសម្ពាធឈាមប្រភេទនេះ ជារឿយៗកើតឡើងយ៉ាងឆាប់រហ័ស ហើយអាចធ្ងន់ធ្ងរជាងជំងឺលើសសម្ពាធឈាមដោយផ្ទាល់ ។ លក្ខខណ្ឌមួយចំនួនដែលអាចបណ្តាលឱ្យមានជំងឺលើសឈាមប្រភេទនេះរួមមាន ៖
-ជំងឺតម្រងនោម
-ការឧស្សាហ៍ស្ទះដង្ហើមពេលគេង
-ពិការភាពបេះដូងពីកំណើត
-បញ្ហាជាមួយក្រពេញទីរ៉ូអ៊ីត
-ផលប៉ះពាល់នៃថ្នាំ
-ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
-ការប្រើគ្រឿងស្រវឹង
-បញ្ហាក្រពេញលើតម្រងនោម
-ដុំសាច់មហារីកលើក្រពេញអង់ដូគ្រីនណាមួយ ។
កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖
– App Store: https://apple.co/3vcDKG1
– Play Store: https://bit.ly/3tJGJpa
– Register here: https://tovpet.com/register
ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ៕