Join with Health.com.kh on Telegram

សម្ពាធឈាមខ្ពស់ ឬលើសឈាម (ពាក្យសាមញ្ញ) កើតឡើងនៅពេលសម្ពាធឈាមកើនឡើងដល់កម្រិតមួយដែលមិនល្អសម្រាប់សុខភាព ។ នេះជាការពន្យល់របស់លោក វេជ្ជ បណ្ឌិត Jason A. Logan នៃ កម្មវិធី Tovpet ( ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះ និងព្យាបាលជំងឺអនឡាញ ។ លោក វេជ្ជបណ្ឌិត Jason A. Logan ដែលធ្វើការនៅគ្លីនិក Singapore Medical Center ( Cambodia) Education ផងដែរនោះ  បានពន្យល់ថា សរសៃឈាមតូចចង្អៀត (ស្ទះខ្លាញ់ជាដើម) គឺធ្វើឱ្យឈាមកើនសម្ពាធនៅពេលដែលវាហូរ ។ សរសៃឈាម របស់អ្នកកាន់តែតូច សម្ពាធឈាមកាន់តែខ្ពស់ ។ ដើម្បីឱ្យស្រួលយល់ គឺអ្នកអាចមើលទុយោទឹកបាន ។ ពេលវាកាន់តែមានមុខតូច ទឹកបាញ់កាន់តែខ្លាំង និងឆ្ងាយជាងមុខធំ ។

ជំងឺលើសឈាម គឺជាជំងឺដែលកើតមានច្រើនក្នុងចំណោមប្រជាជនកម្ពយជាក៏ដូចជានៅលើពិភពលោក ។ ជំងឺលើសឈាម ចំណាយពេលជាច្រើនឆ្នាំក្នុងវិវត្តន៍ទៅមុខ ។ គេហៅវាថា ជាឃាតករស្ងាត់ស្ងៀម ។ ជាធម្មតាអ្នកមិនកត់សំគាល់រោគសញ្ញាអ្វីឡើយ ។ ប៉ុន្តែទោះបីជាគ្មានរោគសញ្ញាក៏ដោយ សម្ពាធឈាមខ្ពស់អាចបណ្តាលឱ្យខូចខាតដល់សសៃឈាម និងសរីរាង្គ របស់អ្នក ជាពិសេសខួរក្បាល បេះដូង ភ្នែក និងតម្រងនោម ។

ការរកឃើញជំងឺនេះមុនពេលចេញរោគសញ្ញា គឺមានសារៈសំខាន់ ។ ការវាស់សម្ពាធឈាមទៀងទាត់ អាចជួយអ្នក និងគ្រូពេទ្យឱ្យកត់សម្គាល់ពីការផ្លាស់ប្តូរណាមួយក្នុងខ្លួនអ្នក ។ ប្រសិនបើសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ គ្រូពេទ្យប្រហែល ជាអោយអ្នកពិនិត្យសម្ពាធឈាមរបស់អ្នកក្នុងរយៈពេលពីរបីសប្តាហ៍ជាប់គ្នា ដើម្បីដឹងថា តើការឡើងនេះជាការឡើងជាប់ ឬ មានការថយចុះទៅវិញ ។

ការព្យាបាលជំងឺលើសសម្ពាធឈាម រួមមានទាំងការប្រើថ្នាំតាមវេជ្ជបញ្ជា និងការផ្លាស់ប្តូររបៀបរស់នៅដែលមានសុខភាពល្អ ។ ប្រសិនបើស្ថានភាពនេះមិនត្រូវបានព្យាបាលទាន់ពេលវេលាទេ វាអាចនាំឱ្យមានបញ្ហាសុខភាព ដែលមានរួមទាំងការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ។

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

-App store: https://apple.co/3vcDKG1

-Play store: https://bit.ly/3tJGJpa

-Register here: https://tovpet.com/register

Tovpet ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញឈានមុខគេនៅក្នុងប្រទេសកម្ពុជា ៕